បង្ហោះផ្សាយ

ខ្មែរ

Somoeurn

· 2019-05-06

ភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់ បាក់រលំផ្ទាំងប៉ាណូសង្កត់អ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់

0

រាជធានីភ្នំពេញ៖ ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បានបោកបក់រលំផ្ទាំងប៉ាណូមួយផ្ទាំងធំរបស់ក្រុមហ៊ុនទឹកដោះគោមួយ បណ្ដាលឱ្យធ្លាក់កាត់ទទឹងផ្លូវ និងសង្កត់អ្នកធ្វើដំណើរដោយម៉ូតូម្នាក់បណ្ដាលឲ្យរបួសធ្ងន់ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌឬស្សីកែវ បានចុះទៅអន្តរាគមន៍ជួយលើកម៉ូតូម៉ាក ម៊ូ (MOVE) របស់ជនរងគ្រោះ ដែលពាក់ស្លាកលេខ 1FM-8539 ចេញពីកន្លែងកើតហេតុ និងបាននាំជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់មួយប្រាវ បណ្ដាលឲ្យបាក់រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទឹកដោះគោឌុយម៊ិចឌុយប្រូមួយផ្ទាំងកាត់ទទឹងផ្លូវ បង្កឲ្យរងរបួសធ្ងន់ទៅលើបុរសម្នាក់។ ជាមួយគ្នានោះសមត្ថកិច្ច ក៏បានចុះមកជួយអន្តរាគមន៍បញ្ជាចរាចរណ៍កុំឲ្យកកស្ទះ ហើយក្រៅពីរលំប៉ាណូដ៏ធំមួយនេះនៅខណ្ឌឬស្សីកែវនិងខណ្ឌជ្រោយចង្វារ ក៏មានរលំផ្ទាំងប៉ាណូតូចៗជាផ្ទាំងផ្លាកសញ្ញាគណបក្ស និងស្លាកសញ្ញាចរាចរណ៍ដទៃទៀតជាច្រើនផងដែរ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងធ្លាក់ នៅសប្តាហ៍ទី៣ ក្នុងខែឧសភានេះ៕ អត្ថបទៈ សួងសាម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស