
Chanbotom
· 2019-05-07
អត់មាន 5G នឹងគេមែន ប៉ុន្តែ iPhone ស៊េរី ២០១៩ មានថែមអាវុធសម្ងាត់មួយ
0
នៅឆ្នាំ ២០១៩ នេះក្រុមហ៊ុនផលិតស្មាតហ្វូននាំគ្នាបញ្ចេញស្មាតហ្វូនប្រើសេវា 5G ព្រោងព្រាត ខណៈដែល Apple មិនជ្រួលជ្រើមនឹងទំនោរថ្មីនេះ ដោយនឹងបន្ថែមអាវុធសម្ងាត់ថ្មីជំនួសវិញ។
តាមការចុះផ្សាយរបស់ Mac Rumors បានឲ្យដឹងថា Apple នឹងធ្វើការឌីហ្សាញឡើងវិញនូវអង់តែនលើ iPhone ស៊េរីឆ្នាំ ២០១៩ ដែលនឹងជួយបង្កើតសមត្ថភាពចាប់សេវាបានល្អប្រសើរជាង iPhone មុនៗ។
Apple នឹងបំពាក់នូវអង់តែនប្រភេទ MPI ជំនួសឲ្យអង់តែន LCP ដែលប្រើលើ iPhone XS, XS Max និង iPhone XR។ គេជឿជាក់ថាអង់តែន LCP បានបង្កជាបញ្ហាលើការចាប់សេវាសម្រាប់ iPhone ដែលចេញនៅឆ្នាំ ២០១៨ បូកនឹងបញ្ហាលើការផលិតអង់តែនប្រភេទនេះផងដែរ។
MPI នឹងជួយឲ្យ iPhone ឆ្នាំ ២០១៩ ចាប់យកសេវាបានខ្លាំងជាងមុន និងអាចធ្វើឲ្យការតភ្ជាប់បែប Wireless មានស្ថិរភាពជាងមុន។ បន្ថែមពីនេះការផលិត MPI ក៏មានភាពងាយស្រួល និងមានតម្លៃធូរថ្លៃជាង LCP ផងដែរ។ ដូចនេះ iPhone ឆ្នាំ ២០១៩ នឹងផ្ដល់ល្បឿនអ៊ីនធឺណិត 4G លឿនជាង iPhone ស៊េរីឆ្នាំ ២០១៨៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប៉ូលិសខេត្ត Lam Dong បានចាប់ខ្លួនព្រះសង្ឃមួយអង្គពីបទរំលោភបំពានផ្លូវភេទលើព្រះសង្ឃវ័យក្មេងជិត១០អង្គ

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

បើមនុស្សចង់បានលាភសំណាងពេលចាស់ទៅ ត្រូវចាំបិទទ្វារទាំង៣នេះឱ្យបានហ្មត់ចត់

មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖

យោបល់ទាំងអស់ (0)