
Torn
· 2019-05-07
ត្រីមាសទី១ ជនបរទេសដែលរងគ្រោះ និងប្រព្រឹត្តបទល្មើសកើនឡើង
0
ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) គឺលោក ថោង លីម បានឲ្យដឹងតាមរយៈរបាយការណ៍មួយនៅក្នុងកិច្ចប្រជុំបូកសរុបការងារកាលពីព្រឹកថ្ងៃទី០៧ ឧសភា នេះថា ត្រីមាសទី១ ដើមឆ្នាំ២០១៩ នេះ ចំនួនជនបរទេសដែលរងគ្រោះ និងប្រព្រឹត្តបទល្មើសកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ កន្លងទៅ ។
លោកថា វិនិយោគិនបរទេស និងអ្នកទេសចរបរទេសដែលមកប្រទេសកម្ពុជា ទទួលរងគ្រោះមានចំនួន១៦៧ករណី រងគ្រោះសរុប២១១នាក់ មាន៣៥សញ្ជាតិ លើ១៥រាជធានី-ខេត្ត (បើប្រៀបធៀបជាមួយត្រីមាសទី១ ឆ្នាំ២០១៨ មាន ១៤១ករណី កើនឡើង ១៥,៥៦%)។
ក្រៅពីជនបរទេសរងគ្រោះ គឺនៅមានជនបរទេសប្រព្រឹត្តបទល្មើសមានចំនួន ៨២ករណី ឃាត់ខ្លួនសរុប៣៤១នាក់ មាន២០សញ្ជាតិ លើ១២រាជធានី-ខេត្តទូទាំងប្រទេស លើ២០ប្រភេទបទល្មើស (បើប្រៀបធៀបជាមួយត្រីមាសទី១ ឆ្នាំ២០១៨ មាន៥៥ករណី កើនឡើង ៣២,៩២%)។
ជាមួយគ្នាសមត្ថកិច្ចក៍បានទទួលបណ្តឹងសុំប្រតិបត្តិការអន្តរាគមន៍ពីជនបរទេស និងស្ថានទូតចំនួន ១១ករណី បានដោះស្រាយបញ្ចប់០៨ករណី និងមិនទាន់បញ្ចប់០៣ករណី (បាត់ខ្លួន០២ករណី និងចោរកម្ម០១ករណី ជាបណ្ដឹងរបស់ស្ថានទូតចិន) ករណីដែលមិនទាន់បានបញ្ចប់នោះ ដោយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេត ៕dy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប៉ូលិសប៉ុស្តិ៍រដ្ឋបាលចាប់កូនជ្រូក១១ក្បាលដែលឈ្មួញដឹកឆ្លងដែនខុសច្បាប់ពីវៀតណាម

សុវត្ថិ មុន្នីនាគ បាននាំអោយប្លែកអារម្មណ៍ជាមួយនឹងសួនផ្កាស្រុកគេ!!

ពលករប្រុស.ស្រីជាង១០០នាក់លួចឆ្លងដែនតាមមេខ្យល់ ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកហៅមកអប់រំ

តើចិននឹងកសាងម៉ាស៊ីនស្រូបពន្លឺព្រះអាទិត្យ នៅទីអវកាសយ៉ាងដូចម្តេច? ចិនអះអាងថាដើម្បីការពារបរិស្ថាន!

យោបល់ទាំងអស់ (0)
គ្មានយោបល់