បង្ហោះផ្សាយ

ខ្មែរ

Chaya

· 2019-05-07

សូមពិចារណាលើអាហារដែលជាមិត្តល្អរបស់ស្បែកទាំងនេះ

0

ការស្រាវជ្រាវលើអាហារដែលល្អបំផុតសម្រាប់សុខភាពស្បែក គឺនៅមានកំណត់នៅឡើយ។ ប៉ុន្តែ អាហារដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មហាក់ដូចជាមានប្រសិទ្ធិភាពការពារស្បែក។

សូមពិចារណាលើអាហារដែលជាមិត្តល្អរបស់ស្បែកទាំងនេះ ៖
• ឆៃថាវ ការ៉ុត ផ្លែឈើពណ៌លឿង និងពណ៌ទឹកក្រូច និងបន្លែផ្សេងទៀត
• ស្ពៃខ្មៅ និងបន្លែដែលមានស្លឹកពណ៌បៃតងផ្សេងទៀត
• ប៉េងប៉ោះ
• ផ្លែប៊្លូបេរី
• សណ្តែក
• ត្រីសាម៉ុន និងត្រីដែលសម្បូរខ្លាញ់ផ្សេងទៀត
• គ្រាប់ធញ្ញជាតិ។

ផ្ទុយពីនេះ អាហារមួយចំនួនហាក់បីដូចជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើឲ្យខូចស្បែក។ ឧទាហរណ៍ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា អាហារដែលសម្បូរដោយកាបូអ៊ីដ្រាត (ស្ករ) និងខ្លាញ់ធ្វើឲ្យស្បែកឆាប់ចាស់។ ចូរចាំថា អាហារជាច្រើនដែលល្អបំផុតសម្រាប់សុខភាពស្បែក ក៏ជាអាហារដែលល្អបំផុតសម្រាប់សុខភាពទូទៅផងដែរ។

ជាជាងការផ្តោតតែលើអាហារដែលល្អសម្រាប់សុខភាពស្បែក សូមផ្តោតការយកចិត្តទុកដាក់លើអាហារដែលល្អសម្រាប់សុខភាពល្អជាទូទៅ។ បរិភោគផ្លែឈើ និងបន្លែឲ្យបានច្រើន។ ជ្រើសយកអាហារដែលមានជាតិខ្លាញ់ទាប ឬមិនមានជាតិខ្លាញ់តែម្តង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស