
Reach
· 2019-05-11
អាហារទាំងនេះ សុទ្ធតែធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីក ខ្ពស់ខ្លាំង
0
តើអ្នកធ្លាប់ដឹងទេថា អាហារដែលអ្នកបរិភោគរៀងរាល់ថ្ងៃមួយចំនួនមានផ្ទុកសំបូរទៅដោយសារធាតុ carcinogens ដែលបង្កជំងឺមហារីកគួរអោយព្រួួយបារម្ភ? ក្នុងមួយឆ្នាំៗមនុស្សរាប់លាននាក់ត្រូវបានគេរកឃើញថាកើតជំងឺមហារីកប្រភេទផ្សេងៗគ្នា។ ដូច្នេះដើម្បីជាការប្រសើរអ្នកចាំបាច់ត្រូវដឹងនូវប្រភេទអាហារបែបណាដែលអ្នកមិនគួរទទួលទាន ប្រសិនបើចង់ជៀស
ផុតពីជំងឺមហារីក។ ខាងក្រោមវេបសាយសុខភាព Flashsante.info នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលបង្កហានិភ័យនៃជំងឺមហារីកខ្ពស់បំផុត ៖
១. អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនបានលាយបញ្ជូលនូវសារធាតុ bistophenol-A ឫ BPA ដែលគេស្គាល់ថាជាសារធាតុអាចបង្កផលប៉ះពាល់ដល់ហ្សែននៃកោសិកាបង្កើនហានិភ័យនៃជំងឺមហារីក។ ដូច្នេះកុំឧស្សាហ៍ទទួលទានអាហារកំប៉ុងច្រើនពេក ឬជៀសវាងមិនទទួលទានតែម្ដងក៏ប្រសើរ។
២. ត្រីចិញ្ចឹម
ត្រីចិញ្ចឹមមួយចំនួនធំសុទ្ធតែត្រូវបានគេចិញ្ចឹមដោយមានដាក់នូវសារធាតុគីមី រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមី Carcinogenic ដែលបង្កជំងឺមហារីក ដើម្បីទប់ស្កាត់ ក៏ដូចជាគ្រប់គ្រងពពួកវីរុស បាក់តេរី និងប៉ារ៉ាស៊ីត។ លើសពីនេះទៅទៀត ត្រីចិញ្ចឹមក៏មិនមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើនដូចត្រីធម្មជាតិដែរ។
៣. អាហារមានផ្ទុកសារធាតុ GMOs
អាហារមានផ្ទុកសារធាតុ GMOs អាចនឹងបង្កផលប៉ះពាល់ចំពោះសុខភាពគួរឱ្យព្រួយបារម្ភ រួមទាំងបញ្ហាពាក់ព័ន្ធនឹងជំងឺមហារីក។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានអាហារប្រភេទនេះក្នុងកម្រិតមធ្យម។
៤. សាច់ក្រហមអាំង
ថ្វីត្បិតតែសាច់ក្រហមអាំងមានរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្រ្តជាច្រើនបានរកឃើញថា ការយកសាច់ក្រហម ជាពិសេសសាច់កែច្នៃដូចជាសាច់ក្រកទៅចំអិនរបៀបនេះ គឺវានឹងបញ្ចេញនូវសារធាតុម្យ៉ាងហៅថា heterocyclic aromatic amines ដែលបង្កជំងឺមហារីក។ ហើយប្រសិន
បើអ្នកយកប្រភេទសាច់ក្រហមទៅអាំងរហូតដល់ឆ្អិនខ្លាំង (ខ្លោច) ទៀតនោះវានឹងបំលែងមូលេគុល ហើយនិងសារធាតុគីមីផ្សេងៗនៃសាច់។ ដូច្នេះអ្នកគួរតែយកវាទៅស្ងោរ ដុត ឬចម្អិនក្នុងខ្ទះប្រសើរជាងអាំងលើចង្អើរ។
៥. ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងនិងភេសជ្ជៈកាបូណាត
ភេសជ្ជៈសូដា ឬភេសជ្ជៈកាបូណាតត្រូវបានគេលាយបញ្ជូលនូវសារធាតុពណ៌ ជាតិស្ករខ្ពស់ និងសារធាតុគីមីផ្សេងៗទៀតដែលជះឥទ្ធិពលគួរអោយព្រួយបារម្ភចំពោះសុខភាព។ ភេសជ្ជៈប្រភេទនេះមិនត្រឹម
តែមិនផ្តល់នូវសារធាតុចិញ្ចឹមល្អៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញសារធាតុចិញ្ចឹមមួយចំនួនដែលមានស្រាប់ក្នុងរាងកាយ ក្រោយពីអ្នកទទួលទានអាហារផ្សេងៗទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)