
Chy
· 2019-05-13
អាហារដែលគួរចៀសវាង និងគួរញ៉ាំ បើសិនមិនចង់កើតគ្រួសក្នុងថង់ទឹកប្រមាត់
9
បើសិនជាអ្នកកំពុងតែជួបបញ្ហាគ្រួសក្នុងថង់ទឹកប្រមាត់ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីទទួលបានការព្យាបាលដ៏ល្អបំផុត។ អាហារមួយចំនួនអាចជួយបំបាត់អាការៈ និងបន្ថយឱកាសនៃការកើតគ្រួសក្នុងថង់ទឹកប្រមាត់បាន។
សម្រាប់អាហារដែលត្រូវបានចាត់ទុកថាជាមិត្តភាពជាមួយថង់ទឹកប្រមាត់នោះគួរតែមានដូចជា៖
- ម្ទេសប្លោក
- សណ្តែក
- ផ្លែឈើជូរៗ
- បន្លែពណ៌បៃតងចាស់ ឬខ្ចី
- ត្រី
- អាហារមានជាតិខ្លាញ់ទាប
- ទឹកដោះគោ
- គ្រាប់ធញ្ញជាតិ
- ប៉េងប៉ោះ
- សត្វប្រភេទមានសម្បក
- តៅហ៊ូ
ការដែលញ៉ាំអាហារផ្តល់សុខភាព មានតុល្យភាពបន្លែនិងផ្លែឈើល្អគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារសុខភាពថង់ទឹកប្រមាត់។ បន្លែ និងផ្លែឈើផ្ទុកទៅដោយជាតិសរសៃ និងជីវជាតិ ដែលសំខាន់សម្រាប់សុខភាពថង់ទឹកប្រមាត់។ អាហារដែលរៀបរាប់ខាងលើនេះសុទ្ធតែសម្បូរជាតិកាលស្យូម វីតាមីន C, B ដែលល្អសម្រាប់ថង់ទឹកប្រមាត់ទាំងអស់។
ការញ៉ាំប្រូតេអ៊ីនចេញពីរុក្ខជាតិក៏អាចជួយបង្ការជំងឺនៅថង់ទឹកប្រមាត់ដែរ។ អាហារទាំងនោះមានដូចជា សណ្តែក តៅហ៊ូ ជាដើម។
អាហារដែលអាចធ្វើទុក្ខដល់ថង់ទឹកប្រមាត់បាន
យកល្អគួរតែព្យាយាមចៀសវាងអាហារខាងក្រោមនេះបើសិនជាអ្នកចង់ឲ្យថង់ទឹកប្រមាត់មានសុខភាពកាន់តែល្អ៖
- អាហារមានជាតិខ្លាញ់ខ្ពស់
- ប្រេងបន្លែ
- អាហារកៃឆ្នៃ
- អាហារធ្វើពីម្សៅដែលកៃឆ្នៃច្រើន (នំបុ័ង ឬផាស្តាជាដើម)
អ្នកគួរតែចៀសវាងអាហារមួយចំនួនខាងលើដើម្បីជួយការពារថង់ទឹកប្រមាត់ឲ្យកាន់តែមានសុខភាពល្អ។ អាហារដែលជាបញ្ហាធំបំផុតនោះគឺ អាហារកៃឆ្នៃ និងមានជាតិខ្លាញ់ច្រើន។ អាហារដែលចៀនប្រើប្រេង ឬខ្លាញ់ច្រើនសុទ្ធតែពិបាកក្នុងការរំលាយ និងអាចបង្កជាបញ្ហាដល់ថង់ទឹកប្រមាត់បាន។ សម្រាប់អាហារមានជាតិខ្លាញ់ប្រភេទ Trans Fat វិញអាចបង្កគ្រោះថ្នាក់ដល់ថង់ទឹកប្រមាត់ដែរ។ អ្នកក៏គួរតែចៀសវាងគ្រឿងស្រវឹង និងបារីដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

ពេលវេលាទាំង ៤ នេះ មិនសក្តិសម សម្រាប់អ្នកទទួលទានកាហ្វេនោះឡើយ

អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ

ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

យោបល់ទាំងអស់ (0)
គ្មានយោបល់