
Chaya
· 2019-05-14
Lenovo បង្អួតរាងកុំព្យូទ័រយួរដៃបត់ខ្លួនជាពីរ ដំបូងគេក្នុងលោក
0
បន្ទាប់ពីវត្តមានទូរសព្ទបត់អេក្រង់ ដែលចេញផ្សាយដោយក្រុមហ៊ុនផលិតទូរសព្ទជាច្រើនដូចជា Samsung, Huawei, និង TCL យ៉ាងណាក្ដី ពេលនេះដល់វេនក្រុមហ៊ុន Lenovo បញ្ចេញរាងកុំព្យូទ័រយួរដៃអាចបត់ខ្លួនជាពីរ (Foldable Laptop) ដំបូងគេក្នុងលោក។
Foldable ThinkPad X1
កុំព្យូទ័រយួរដៃអាចបត់ខ្លួនជាពីរនេះ មានកម្រាស់ប៉ុនសៀវភៅសរសេរ(មានប៊ិចភ្ជាប់ជាមួយ ឬហៅថា Digital book) វាមិនដូច iPad មិនដូចទូរសព្ទ ក៏ប៉ុន្តែវាស្រដៀងនឹង Surface របស់ Microsoft។
កុំព្យូទ័រ Foldable ThinkPad X1 នេះជាប្រភេទ Prototype នៅឡើយមិនទាន់ចេញផ្លូវការនោះទេ (តែជំនាន់បន្ទាប់នឹងមានស៊ីម ខលចេញ-ចូលបាន)។
ចំពោះ Specs គេដឹងខ្លះៗថា វាបំពាក់អេក្រង់ ១៣ អ៊ិញ ប្រើ CPU របស់ Intel ចំណែក RAM ទំហំ 3GB ឯថ្ម គេរំពឹងថារស់បានមួយថ្ងៃពេញ(តែប្រភពមិនបានបញ្ជាក់កម្លាំងប៉ុន្មានមីលីអំពែម៉ោងនោះទេ)។
សម្រាប់តម្លៃនិងថ្ងៃចេញលក់ ក៏នៅមិនទាន់មានការបង្ហើបណាមួយឲ្យដឹងដែរ។ ដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា ក្រុមការងារនឹងព្យាយាមស្វែងរកព័ត៌មានជូននាពេលបន្ទាប់ទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (1)
មិត្ត55610117
· 2020-01-08
good
- 1
ទៅកាន់