បង្ហោះផ្សាយ

ខ្មែរ

VIRAK

· 2019-05-16

អាជ្ញាធរថៃបញ្ជូនព្រះសង្ឃ៣អង្គមកកម្ពុជាបន្ទាប់ពីឆ្លងដែនខុសច្បាប់

0

ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃ៣អង្គត្រូវអាជ្ញាធរថៃធ្វើការឃាត់ខ្លួន និងបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិជាំ គ្រាដែលឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ កាលពីវេលាម៉ោ៦ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ព្រះសង្ឃខ្មែរដែលអាជ្ញាធរថៃចាប់ទាំង៣អង្គខាងលើ ត្រូវបានអាជ្ញាធរថៃ ចោទពីបទឆ្លងដែនដោយខុសច្បាប់ ទី១.ព្រះនាម ទត វឿន ព្រះជន្ម៣៨ ឆ្នាំរស់ភូមិម្សាគ្រង ឃុំម្សាគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ, ទី២.ព្រះនាមប៉ក់ ភេន ព្រះជន្ម៣០ឆ្នាំ និងទី៣.ព្រះនាម សេង សុវណ្ណរិទ្ធីព្រះជន១៩ឆ្នាំទាំង៣អង្គនេះ រស់នៅភូមិឃុំជាមួយគ្នា នឹងសង្ឃខាងលើ។

សមត្ថកិច្ចបំរើការងារមាត់ច្រកទ្វារអន្តរជាតិជាំបានឲ្យដឹងថា ព្រះសង្ឃខ្មែរដែលក្រុមអាជ្ញាធរថៃបញ្ជូនយកមកប្រគល់ឱ្យទាំង៣អង្គនោះ យោងតាមការការសាកសួរពុំមានវត្តសម្រាប់គង់នៅពិតប្រាកដហើយឆៃយាក៍មិនមានដែរ ក្រោយពីការសាកសួក្រុមគណៈកម្មការបានសម្រេចផ្សិករួចធ្វើកំណត់ហេតុឱ្យវិលត្រឡប់ទៅលំនៅឋានវិញ៕ វណ្ណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)