
Rieng
· 2019-05-19
វិធីដាំត្របែកងាយៗ
0
+ការរៀបចំដាំដុះ
-ត្រូវរៀបចំផើងសម្រាប់ដាំដុះ ដែលមានទំហំធំ ជាទូទៅប្រមាណ ៩០០សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ (ផើងដែលល្អបំផុត គួរតែជ្រើសរើសមកដាំ គឺជាផើងដែលផលិតពីដីឥដ្ឋ)
-ដីសម្រាប់ដាំដុះ ដែលមានជីជាតិ ជាដីជីកំប៉ុស្ត
-ដើមត្របែកដែលផ្សាំ ឬបំបៅចេញពីមែក
+ការដាំដុះ
-ចាក់ដីចូលក្នុងផើងដែលរៀបចំ
-បកថង់ខ្ចប់កូនដើមត្របែកចេញ ដាក់ដាំចូលក្នុងផើងនោះ រួចកប់លុបដីវិញ
-ស្រោចទឹកក្រោយដាំដុះ
+ការថែទាំ
-ត្រូវទុកផើងនៅក្នុងទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ត្រូវស្រោចទឹកជាប្រចាំ ពីរដងក្នុងមួយថ្ងៃ (ព្រឹក និងល្ងាច)
-ក្នុងរដូវធ្លាក់ភ្លៀង និងរដូវចុះត្រជាក់ គួរបន្ថយការស្រោចទឹក (ត្រូវមើលលើសំណើមដី បើដីមានសំណើមគ្រប់គ្រាន់ ពុំចាំបាច់ស្រោចទឹកបន្ថែមទៀតទេ)
-ត្រូវកាត់ស្លឹកចាស់ៗចេញ ដើម្បីឱ្យរុក្ខជាតិអាចលូតលាស់បានដោយសុខភាព និងលាស់ស្លឹកថ្មី
-ត្រូវផ្លាស់ប្តូរផើង បើសិនជាដើមត្របែកធំធាត់ជាងមុន (គួរកុំដាំក្នុងផើងធំតែម្តង តែត្រូវដាំក្នុងផើងតូចល្មម នៅពេលវាធំធាត់ ត្រូវផ្លាស់ប្តូរផើង)
-ដាក់ជីបន្ថែមនៅនឹងគល់ (ជាប្រភេទជី NPK ) ដើម្បីបំប៉នដើម ឆាប់ផ្តល់ផ្លែផ្កា
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូនស្រីរស់ដោយសារគុណឪពុក បើឪពុកមាន៣យ៉ាងនេះកូនស្រីនឹងបានពរធំៗទៅថ្ងៃអនាគត

ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ

បន្ទាប់ពីរៀបការរួច ស្ត្រីត្រូវតែមាន “សន្លឹកបៀរ” ទាំង ៤ នេះ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ និងសន្តិភាព

អ្នកមិនដែលមាន ឬអ្នកក្រ ពូកែអួត តែអ្នកមានពិតប្រាកដ អត់ចូលចិត្តអួតសម្ញែងឡើយ

យោបល់ទាំងអស់ (0)