Michael Angelo

· 2019-05-19

អត្ថប្រយោជន៍គ្រាប់ជីចំពោះសុខភាព

0

health-Hairy-Basil.jpg

មានមនុស្សជាច្រើនបានស្គាល់ពីគ្រាប់ជីដែលមានលក់នៅគ្រប់ទីកន្លែង។មនុស្សចាស់ក្មេងបានចូលចិត្តវាពីព្រោះវាញុំាហើយត្រជាក់សាច់។ប៉ុន្តែមានមនុស្សមួយចំនួនបានញុំាតែអត់ដឹងពីសារប្រយោជន៏របស់គ្រាប់ជី។គ្រាប់ជីជាប្រភេទអាហារដែលផ្តល់ប្រយោជន៍ច្រើនសម្រាប់មនុស្សមានសុខភាពល្អនិងមានសារធាតុចិញ្ចឹមសម្រាប់ទ្រទ្រង់រាងកាយដែលគ្រប់គ្នានឹកស្មានមិនដល់។

2019-05-19_141123.jpg

អត្ថប្រយោជន៍នៃគ្រាប់ជី៖

*គ្រាប់ជីជាប្រភេទអាហារដែលជួយព្យាលជម្ងឺក្តៅក្នុងអោយប្រព័ន្ធរំលាយអាហារធ្វើការបានល្អនិងមានសារៈប្រយោជន៍សម្រាប់ស្រ្តីមានផ្ទៃពោះ។

*គ្រាប់ជីផ្ទុកទៅដោយជាតិកាល់ស្យូម (Ca) ខ្ពស់ដែលសម្បូរច្រើនជាងទឹកដោះគោរហូតដល់ទៅ ៥ដង។ជាតិកាល់ស្យូមវាជួយអោយឆ្អឹងលូតលាស់បានល្អនិងរឹងមាំ។

*គ្រាប់ជីសម្បូរដោយជាតិវីតាមីន c ច្រើនជាងក្រួចឆ្មារ ៧ដង។

*គ្រាប់ជីសម្បូរជាតិប៉ូតាស្យូមច្រើនជាងផ្លែចេក ២ដង។

*គ្រាប់ជីដើរតួនាទីសំខាន់ ក្នុងការកម្រិតនៃដំណើរឡើងចុះអាំងសុយលីន។ការបង្ហាញពីការសិក្សាជាច្រើនបានដឹងពីថាការប្រើប្រាស់គ្រាប់ជីវាគឺជារបស់ធម្មជាតិដ៏ល្អក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២និងបង្កើតជាតិខាប់ជួយអោយជាតិស្ករនៅក្នុងឈាមមានតុល្យភាព។

បញ្ជាក់៖គ្រាប់ជីគឺជាប្រភេទអាហារដែលងាយស្រួលស្វែងរកបំផុតមានលក់នៅទីផ្សារគ្រប់កន្លែង។វិធីដើម្បីញុំាវាបានក៏ងាយស្រួលដែរគឺគ្រាន់តែលាយគ្រាប់ជីជាមួយនឹងអាហារសើមទឹកនិងទឹកផ្លែឈើទឹកសុទ្ធ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)