បង្ហោះផ្សាយ

ខ្មែរ

Chankrisna

· 2019-05-20

វិធីធ្វើនំបញ្ចុកស្រុះ

0

បច្ចុប្បន្ននេះមានមនុស្សជាច្រើនចូលចិត្តអ្វីៗដែលថ្មីបែបហើយចម្លែកដែលជាប្រភេទអាហារប្លែកៗនិងរសជាតិឆ្ងាញ់។យើងបកមកមើលមនុស្សមួយចំនួននេះវិញបានបរិភោគនំបញ្ចុកស្រុះដែលអ្នកទាំងអស់គ្នាតែតែងហៅថានំបញ្ចុកវៀតណាម។នំបញ្ចុកស្រុះគឺជាប្រភេទនំបញ្ចុកម្យ៉ាងខុសពីនំបញ្ចុកខ្មែរហើយនំមួយប្រភេទនេះមានគ្រឿងប្លែកនិងរសជាតិក៏បែបពីនំរបស់ខ្មែរដែរ។យើងបង្ហាញអ្នកទាំងអស់គ្នាអោយបានដឹងពីវិធីធ្វើនិងការញុំានំបញ្ចុកស្រុះនេះ។

គ្រឿងផ្សំមាន៖
*សាច់ត្រី ឈាមជ្រូក ជើងមាន់ ឆ្អឹងមាន់
*ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ផ្សិតចំបើង
*ខ្ចាយ រមៀត បុកអោយម៉ដ្ធដាក់ត្រាំទឹក
*ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី
*ស្លឹកកាឆាយ ត្រកូន ត្រយោងចេក ជីររណា ជីនាងវង សណ្តែកបណ្តុះ

‪របៀបធ្វើ៖
*ដាំទឹកអោយពុះ ដាក់ ខ្ទឹមស រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច និងឆ្អឹងមាន់ រំងាស់ ប្រហែលមួយម៉ោង។
*ដាក់ទឹករមៀតចូល ដាក់ជើងមាន់ មួយសន្ទុះប្រហែលជា១៥នាទី រូចដាក់សាច់ត្រី។
*បន្ថែមរសជាតិដោយ ស្ករ ម្សៅស៊ុប អំបិល ទឹកត្រី ទុកមួយពុះ រូចស្រង់សាច់ត្រីឡើង និងជើងមាន់ឡើង ចាំដាក់ឈាមជ្រូក ផ្សិត។
‪‎របៀបធ្វើទឹកកាពិ
*ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំបំពងអោយប្រែពណ័ ដាក់កាពិចូល ដាក់ទឹកអំពិលទុំ រូចបន្ថែម ស្ករ ទឹកត្រី ម្សៅស៊ុប និងម្ទេស។
‪‎របៀបញុំា
*ដាំទឹកអោយពុះ ស្រុះត្រកូន និង សណ្តែកបណ្តុះ។យកចានដាក់បន្លែតាមចំនូលចិត្ត ដាក់នំបញ្ចុក ដាច់ត្រី និងទឹកស៊ុបពីលើ ញុំាំជាមួយទឹកកាពិ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)