បង្ហោះផ្សាយ

ខ្មែរ

phara

· 2019-05-21

អស់បារម្ភ! ទប់ស្កាត់បញ្ហាក្រពេញប្រូស្តាត ដោយគ្រាន់តែទទួលទានអាហារទាំងនេះ

0

ភាគច្រើននៃបុរសប្រឈមមុខនឹងហានិភ័យនៃបញ្ហាក្រពេញប្រូស្តាតខណៈដែលវ័យកាន់តែកើនឡើង។ ជាក់ស្ដែងជំងឺមហារីកក្រពេញប្រូស្តាតជាមូលហេតុចម្បងបំផុតមួយនៃការស្លាប់របស់បុរស។ក្រៅពីជំងឺមហារីកក៏នៅបញ្ហាក្រពេញប្រូស្តាតផ្សេងៗទៀត រួមបញ្ចូលទាំងជំងឺរលាកប្រូស្តាតនិងរីកក្រពេញប្រូស្តាត។ ការរលាក ភាពពិបាកឬមានការឈឺចាប់នៅពេលនោម ដំបៅ
ជារោគសញ្ញាមួយចំនួននៃបញ្ហាក្រពេញប្រូស្តាតដែលតាមពិតទៅអាចទប់ស្កាត់បានតាមរយៈការទទួលទានអាហារត្រឹមត្រូវ។ ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាក្រពេញប្រូស្តាត ៖

១. ប្រូខូលី ឬផ្កាខាត់ណាខៀវ

មួយក្នុងចំណោមប្រភេទនៃអាហារដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ នោះក៏ព្រោះតែផ្កាខាត់ណាខៀវជាប្រភពដ៏ប្រសើរនៃសារធាតុ indoles និង
sulforaphane ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ដើម្បីរក្សាសារធាតុប្រឆាំងជំងឺមហារីកនៃផ្កាខាត់ណាខៀវ កុំចម្អិនវាលើសពី ៥ នាទី។

២. គ្រាប់ល្ពៅ

អាហារផ្សេងទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទប់ស្កាត់ប្រឆាំងនឹងបញ្ហាក្រពេញប្រូស្តាត គឺគ្រាប់ល្ពៅ។ នោះក៏ព្រោះតែគ្រាប់ល្ពៅជាប្រភពនៃវីតាមីន liposoluble និង carotenoids ក៏ដូចជាស័ង្កសីដែលមានប្រសិទ្ធភាពបញ្ចុះទឹកនោមជួយលាងសម្អាតផ្លោកនោម ហើយកម្ចាត់ការរលាក។ ដូច្នេះវាជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អ្នកដែលមានបញ្ហារីកក្រពេញប្រូស្តាត និងពិបាកនោម។

៣. វីតាមីន D

វីតាមីន D គឺសំខាន់ណាស់សម្រាប់រក្សាសុខភាពក្រពេញប្រូស្តាតល្អប្រសើរជៀសផុតពីបញ្ហាគួរអោយព្រួយបារម្ភផ្សេងៗ។ ក្រៅពីពន្លឺព្រះអាទិត្យហើយនោះក៏នៅមានប្រភពផ្សេងទៀតនៃវីតាមីន D ដែរ រួមបញ្ចូលទាំងគ្រាប់ធញ្ញជាតិ សាច់ និងស៊ុតជាដើម។

៤. អាស៊ីតខ្លាញ់អូមេហ្គា ៣

មានប្រសិទ្ធិភាពប្រឆាំងការររលាកក្នុងរាងកាយដែលជួយទប់ស្កាត់បញ្ហាក្រពេញប្រូស្តាតបានយ៉ាងប្រសើរ។ គ្រាប់ធញ្ញជាតិ និងត្រីសម្បូរខ្លាញ់ជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា ៣។

៥. ស័ង្កសី

មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានផ្ទុកជាតិស័ង្កសីគ្រប់គ្រាន់ក្នុងប្រព័ន្ធរាងកាយរបស់ពួកគេឡើយដែលនេះហើយជាមូលហេតុដែលបញ្ហាក្រពេញប្រូស្តាតកើតឡើង។ ត្រី អាហារសមុទ្រ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ គឺសុទ្ធតែជាប្រភពដ៏ល្អបំផុតនៃជាតិស័ង្កសី។

៦. តែបៃតង

ការទទួលទានតែបៃតងជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាក្រពេញប្រូស្តាតគួរអោយកត់
សម្គាល់។ នោះក៏ព្រោះតែតៃបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពាររាងកាយប្រឆាំងនឹងរ៉ាឌីកាល់សរីដែលបង្កបញ្ហារលាកក្រពេញប្រូស្តាត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់