
Sothear
· 2019-05-23
សមាជិកក្រុមប្រឹក្សាស្រុកវើនសៃម្នាក់រងការរិះគន់ថាចាក់ដីលុបបឹងធម្មជាតិធ្វើកម្មសិទ្ធ
0
ខេត្តរតនគិរី៖ បឹងធម្មជាតិមួយកន្លែងនៅជាប់ផ្លូវចូលស្រុកវើនសៃ ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានគេរាយការណ៍មកថា កំពុងត្រូវបានបុរសម្នាក់ ដែលមានតួនាទីជាក្រុមព្រឹក្សាស្រុកវើនសៃ បានចាក់ដីលុបយកធ្វើជាកម្មផ្ទាល់ខ្លួន។
លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានប្រាប់អ្នកសារព័ត៌មានថា អ្នកដែលចាក់ដីលុបបឹងនោះ មានឈ្មោះ ដាំ ប៊ូកែវ សមាជិកក្រុមប្រឹក្សាស្រុក ហើយការចាក់ដីនេះ គាត់ពុំមានឯកសារអ្វីទាំងអស់ គ្រាន់តែគាត់សំអាងថា បឹងនេះជាដីកេរដំណែលតាំងពីដូនតារបស់គាត់។
លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា មុនពេលលោក ដាំ ប៊ូកែវ មកចាក់ដីលុបបឹងនេះ គាត់បានមកសុំការអនុញ្ញាតិពីសាលាស្រុកដែរ តែខាងសាលាស្រុក បានណែនាំឲ្យគាត់ត្រូវមានឯកសារឲ្យបានត្រឹមត្រូវ ដូចជាលិខិតកាន់កាប់ដី បញ្ជាក់ពីភូមិឃុំ ឬភូមិបាលស្រុក ។ ម្យ៉ាងវិញទៀត នេះជាបឹងធម្មជាតិ ដូច្នេះតម្រូវឲ្យគាត់មានលិខិតបញ្ជាក់ ពីជំនាញជលផល និងមន្ទីរធនធានទឹកផងដែរ។
លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា លោក ដាំ ប៊ូកែវ បានទៅបញ្ជាក់ពីភូមិ ឃុំ ភូមិបាលស្រុក រហូតដល់ច្រកចេញចូលតែមួយដែរ ក៏ប៉ុន្តែមិនមានអ្នកណាហ៊ានធ្វើលិខិតបញ្ជាក់ជូនគាត់ឡើយដោយសារនេះជាសម្បត្តិរដ្ឋ។
លោក ប៊ន ធារុង នាយផ្នែករដ្ឋបាលជលផលវើនសៃ បានឲ្យដឹងថា ទីតាំងនោះជាបឹងធម្មជាតិរបស់រដ្ឋ មិនអាចមានជនណាម្នាក់ មករំលោភចាក់ដីលុបបឹងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានទេ។ លោកថា ប្រវត្តិបឹងនេះ កាលដើមឡើយជាដីកេរដំណែលពីដូនតារបស់គាត់មែន ប៉ុន្តែកាលពីរបប ប្រល័យពូជសាសន៍ វាបានរំលាយកម្មសិទ្ធផ្ទាល់ខ្លួនប្រជាជនអស់ហើយ។ ដូច្នេះក្រោយរំដោះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ អ្វីៗជារបស់រាជរដ្ឋាភិបាលទាំងអស់ ពោលគឺរាល់កម្មសិទ្ធ ប្រជាពលរដ្ឋត្រូវធ្វើលិខិតបញ្ជាក់ឡើងវិញទាំងអស់ យ៉ាងហោចណាស់ ក៏ត្រូវមានលិខិតបញ្ជាក់ពីភូមិឃុំ ដែរ។
លោកនាយផ្នែករដ្ឋបាលជលផលបានបញ្ជាក់ថា បឹងនោះ កាលពីដើមឡើយជាដីទំនាប ហើយកាលនោះផ្លូវចូលស្រុកវើនសៃក៏មិនកាត់តាមដីនោះដែរ។ បន្តែក្រោយពីគេបានចាក់ដីធ្វើផ្លូវ តំបន់នោះក៏មានទឹកដក់ក្លាយជាបឹងរហូតរៀងមក ដូច្នេះបឹងនេះ ចាត់ទុកជាបឹងធម្មជាតិរបស់រដ្ឋ។
ទាក់ទងរឿងរ៉ាវខាងលើនេះ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ដាំ ប៊ូកែវ បានទេពីព្រោះគ្រាដែលក្រុមអ្នកសារព័ត៌មាន ចុះផ្ដិតយករូបភាពនៅទីតាំងបឹងដែលលោកចាក់ដីនោះ លោកបានមកថតអ្នកសារព័ត៌មានទៅវិញ ហើយបើទោះជាអ្នកសារព័ត៌មានព្យាយាមសុំការបកស្រាយពីលោក ក៏លោកមិននិយាយរក ហើយព្យាយាមដើរចេញ៕ អត្ថបទដោយៈ អ៊ិត តុលា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ស៊ិន យូប៊ីន ទៅស្និទ្ធស្នាលជាមួយ Mario Maurer មិនខ្វល់ពីអារម្មណ៍ ខាត់ វ៉ៃហាំង បន្ដិចសោះ

Kim Goeun ត្រូវបានសម្ដែងជាមួយ Lee Minho ក្នុងរឿងមនោសញ្ចេតនាថ្មីរបស់អ្នកនិពន្ធ Kim Eunsook

យប់មិញនរណាញញឹមដាក់អូន Cover by ដាលីណា

រយៈពេលពីរយប់ សមត្ថកិច្ចត្រួតពិនិត្យចរាចរណ៍ រកឃើញអ្នកប្រើប្រាស់សារធាតុញៀនក្នុងពេលបើកបរ១៩នាក់

ការណែនាំពិសេស
អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ

គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ

មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

ទោះស្រឡាញ់ប្ដីប៉ុណ្ណាក៏ដោយ កុំរៀបការធ្វើជាកូនក្រមុំក្នុងគ្រួសារទាំង៣នេះ

យោបល់ទាំងអស់ (0)