បង្ហោះផ្សាយ

ខ្មែរ

kiv

· 2019-05-28

ទីតាំងពិសេស ៦ កន្លែងលើដងខ្លួនមនុស្សស្រីដែលប្រុសៗចាប់អារម្មណ៍ខ្លាំងមុនគេ

0

ពិតណាស់ សម្រស់ខាងក្រៅរបស់មនុស្សស្រីនឹងក្លាយជារបស់សំខាន់មុនគេដែលទាក់ទាញមនុស្សប្រុស។ ប៉ុន្តែវាមិនពិតទាំងអស់នោះទេ ហើយបើអ្នកកំពុងតែគិតថាមនុស្សប្រុសទាំងអស់គឺបែបហ្នឹងគឺអ្នកកំពុងតែគិតខុសហើយ។ ការពិតទៅទោះបីជាអ្នកគ្មានមុខសស្អាត និងរូបរាងដ៏ស្រស់ស្អាតក៏អ្នកនៅតែអាចក្លាយជាទីចំណាប់អារម្មណ៍របស់មនុស្សប្រុសបានដែរ។ ហើយខាងក្រោមនេះជាកន្លែងពិសេស ៦ យ៉ាងលើដងខ្លួនមនុស្សស្រីដែលអាចទាក់ចិត្តមនុស្សប្រុសឲ្យសារភាពស្រលាញ់អ្នកបាន៖

ពណ៌សក់

តាមរយៈការស្រង់មតិពីអ្នកជំនាញបានបង្ហាញថាស្ត្រីដែលសក់ពណ៌ទង់ដែងត្រូវបានគេយកចិត្តទុកដាក់ច្រើនជាងមនុស្សស្រីដទៃ។ ពួកគេត្រូវបានគេបុរសៗអញ្ជើញចូលរាំ និងជជែកគ្នា។ ទោះបីជាយ៉ាងណាមិនមានន័យថា សក់ពណ៌ខ្មៅ ឬពណ៌ត្នោត និងនារីដែលមានពណ៌សក់ផ្សេងៗទៀតមិនគួរឲ្យទាក់ទាញក្នុងភ្នែកអ្នកផ្សេងនោះទេ។ លើសពីពណ៌សក់ ក៏នៅមានអត្តចរិតជាច្រើនដែលធ្វើឲ្យមានភាពទាក់ទាញនៅលើខ្លួនមនុស្សស្រីដែរ។

ទម្រង់ដើមទ្រូង

មនុស្សស្រីច្រើនណាស់ដែលមានទំនុកចិត្តជាមួយនឹងដើមទ្រូងធំ និងមានភាពទាក់ទាញ។ តាមពិតទៅទំហំដើមទ្រូងធំល្មមក៏នៅតែអាចទាក់ចិត្តមនុស្សប្រុសបានដែរ។ ប៉ុន្តែអ្វីដែលសំខាន់ជាងទំហំនោះគឺរូបរាងរបស់ដើមទ្រូងទៅវិញទេ ព្រោះវាអាចធ្វើឲ្យអ្នកក្លាយជានារីសុភាពរាបសារក្នុងភ្នែកមនុស្សប្រុស។

ក្លិន

តាមរយៈការស្ទង់មតិជាច្រើនបានបញ្ជាក់ថាក្លិនខ្លួនក៏អាចក្លាយជាសញ្ញានៃការទាក់ទាញមួយដែរ។ គេបានរកឃើញថាក្លិនផ្កាកុលាបមានចំនួននៃការគាំទ្រខ្លាំងបំផុត។ ចំពោះក្លិនស្រាលៗគឺមានប្រសិទ្ធភាពខ្លាំងជាងក្លិនដែលខ្លាំងៗ។

មុខក្មេង

ផ្ទៃមុខដែលក្មេងគឺបានបង្ហាញពីលក្ខណៈសម្បត្តិរបស់មនុស្សស្រី។ ពួកគេជាមនុស្សដែលសុទិដ្ឋិនិយម រស់នៅដោយវិជ្ជមាន មានសុខភាពល្អ ជាងអ្នកដទៃ។

ភ្លៅ

ភ្លៅរបស់មនុស្សស្រីក៏ជាកន្លែងមួយដែលទាក់ទាញដែរ។ ជំនួសឲ្យការបង្ហាញដើមទ្រូង និងគូទ ជើងក៏មានភាពទាក់ទាញខ្លាំងដែរ។ ក្រៅពីនេះទំហំភ្លៅក៏ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សដែលមានសុខភាពល្អ។

សំឡេង

មនុស្សស្រីដែលមានសំឡេងពីរោះ សូម្បីតែសត្រូវក៏អាចទាក់ទាញបានដែរ។ តាមរយៈការទំនាក់ទំនង មនុស្សស្រីបែបនេះគឺមានជំនាញណាស់ ដោយចេះប្រើសំឡេងតាមស្ថានការ ហើយអាចធ្វើឲ្យកាន់តែមានមន្តស្នេហ៍៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)