
Reaksmey111
· 2019-05-29
ប្រធានក្លឹបReal លោកPerezប្រាប់ថា មិនត្រូវការ NeymarឬMbappeនោះទេ
0
លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយក្នុងកម្មវិធី El Transistor នៃវិទ្យុ Onda Cero ថា ក្លឹបរបស់លោកមិនត្រូវការខ្សែប្រយុទ្ធនៃក្លឹប Paris Saint-Germain កីឡាករ Neymar ឬ Kylian Mbappe ទេ។
លោកបាននិយាយថា៖«ខ្ញុំមិនបាននិយាយជាមួយ Zidane ឬ នរណាគេផ្សេងពីរឿង Mbappe ឬ Neymar ទេ ហើយពួកយើងក៏មិនបាននិយាយជាមួយ Mbappe ទេ។ ឆ្នាំមុន យើងនិយាយថា យើងមិនចង់បានពួកគេ (Mbappe និង Neymar) ឆ្នាំនេះក៏ដូចគ្នា។ បើយើងចង់បានកីឡាករណាមួយ យើងនឹងនិយាយជាមួយក្លឹប»។
ក្នុងកម្មវិធីវិទ្យុនោះដែរ លោក Perez ក៏បានច្រានចោលពីព័ត៌មានដែលថា Real Madrid ចង់បានខ្សែប្រយុទ្ធបារាំង Antoine Griezmann ដោយលោកប្រាកដច្បាស់ថា លោកមិនដាក់សំណើទិញយកកីឡាកររូបនេះទេ។
យ៉ាងណាមិញ Perez ក៏សារភាពតាមត្រង់ថា Real Madrid ទាក់ទងខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Eden Hazard យូរហើយ។ លោកក៏សង្ឃឹមថា កីឡាកររូបនេះនឹងមកក្លឹបរបស់លោកទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់