បង្ហោះផ្សាយ

ខ្មែរ

Sls

· 2019-06-01

តម្លៃ​ជួល​អចលនទ្រព្យ​កើនឡើង​នៅ​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​ភូមា​

0

យ៉ាំងហ្គោនៈ ទីផ្សារជួលអចលនទ្រព្យដែលជាសំខាន់មួយ នៃវិស័យអចលនទ្រព្យនៅក្នុងទីក្រុងរ៉ង់ហ្គូនបានងើបឡើងវិញ នៅក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយការជួលអលចនទ្រព្យបានកើនឡើង ខណៈការលក់ចេញបានធ្លាក់ចុះ។

ទោះជាយ៉ាងណាក៏ដោយអ្នកវិភាគ និងអ្នកជំនាញក្នុងវិស័យនេះឲ្យដឹងថា បរិយាកាសទីផ្សារអចលនទ្រព្យទាំងមូលគឺនៅទ្រឹង។

នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ iMyanmarHouse.com លោកU Nay Min Thu បានឱ្យដឹងកាលពីពេលថ្មីៗនេះថា កាលពីចុងខែមេសា ការជួលអាផាតមិននៅក្នុងទីក្រុងសំខាន់នេះ បានកើនឡើង ជាពិសេសទីតាំដែលជួលក្នុងតម្លៃ៣២៨ដុល្លារ ក្នុងមួយខែ ស្មើនឹង៥០ម៉ឺនគីយ៉ាត (រូបិយវត្ថុមីយ៉ាន់ម៉ា)។

ទោះជាយ៉ាងណាលោកបានកត់សម្គាល់ឃើញថា តម្រូវការអាផាតមិន និងខុនដូដែលមានតម្លៃជាង៣២៨ដុល្លារ ស្មើនឹង៥០ម៉ឺនគីយ៉ាតមួយខែនៅតែមានល្បឿនថេរ។

លោក U Nay Min Thu និយាយថា ចំនួនមនុស្សដែលចង់ជួលអាផាតម៉ិន តម្លៃទាបជាង៣២៨ ដុល្លារ ឬ៥០គីយ៉ាត ក្នុងមួយខែបានកើនឡើង ដូច្នេះការជួលក៏បានកើនឡើង។

លោកបន្តថា “ខណៈអ្នកអភិវឌ្ឍន៍សាងសង់អាផាតម៉ិនច្រើន ដែលមានតម្លៃមធ្យមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយចំនួនប្រជាជនបានកើនឡើង ធ្វើឲ្យអត្រាតម្លៃជួលមានការកើនឡើង”។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Tun Tauk Real Estate ឲ្យដឹងថា នៅក្នុងទីផ្សារបច្ចុប្បន្ន តម្រូវការខ្ពស់បំផុតសម្រាប់អាផាតម៉ិន ដែលមានតម្លៃពីជាង១៣០ដុល្លារ ឬ ២០ ម៉ឺនគីយ៉ាតឬតិចជាងនេះក្នុងមួយខែ។

ក្នុងចំណោមទីប្រជុំជន ក្នុងតំបន់ទីក្រុងយ៉ាំងហ្គោន តំបន់សានឆាង កេយីមីនដាង និងបាហានមានអត្រាតម្លៃជួលខ្ពស់បំផុត។

ទន្ទឹមនឹងនេះដែរ នៅក្នុងទីផ្សារជួលសម្រាប់ជនបរទេស ខុនដូដែលមានតម្លៃចាប់ពីជាង៤៥៦ដុល្លារ ឬ៧០ម៉ឺនគីយ៉ាតដល់៦៥១ដុល្លារ ឬ១លានគីយ៉ាតក្នុងមួយខែ កំពុងមើលឃើញមានតម្រូវការច្រើនបំផុត។

លោក U Aung Kyaw Zin នៃក្រុមហ៊ុន Master Real Estate Co បាននិយាយថា ថ្វីបើប្រតិបត្តិការជួញដូរមាននិន្នាការថយចុះ ក្នុងអំឡុងពេលបីខែនៃរដូវចូលវស្សា (ព្រះពុទ្ធសាសនា) ដែលប្រជាជនភាគច្រើននៅប្រទេសមីយ៉ាន់ម៉ា ជៀសវាងការផ្លាស់ប្តូរលំនៅដ្ឋាន និងការជួញដូរក្នុងអំឡុងពេលនេះ ប៉ុន្តែទីផ្សារជួលសម្រាប់ជនបរទេសគឺមិនមានប៉ះពាល់ធំដុំនោះទេ។

រដូវចូលវស្សានៅមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃទី ១៦ ខែកក្កដាជារៀងរាល់ឆ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)