
Chiv
· 2019-06-01
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងនៅពេលមានជំងឺរលាកទងសួត
0
ជំងឺរលាកទងសួតគឺជាជំងឺដែលមានការរលាកនៅកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ អ្នកដែលមានជំងឺរលាកទងសួតច្រើនតែមានអាការៈក្អកមានស្លេសខាប់ ហើយស្លេសនោះអាចគ្មានពណ៌ទៀត។ ការរលាកទងសួតមានលក្ខណៈពីរយ៉ាងគឺស្រួចស្រាវ និងរ៉ាំរ៉ៃ។
ជាធម្មតាការមានអាការៈផ្តាសាយ ឬការបង្ករោគនៅផ្លូវដង្ហើមផ្សេងៗទៀត វាច្រើនតែមានការទាក់ទងនឹងការរលាកទងសួតស្រួចស្រាវថែមទៀត។ ការរលាកទងសួតរ៉ាំរ៉ៃ ដែលជាស្ថានភាពកាន់តែធ្ងន់ធ្ងរនោះ គឺជាការរលាកជាប់រហូតមួយទៅលើភ្នាសកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលច្រើនតែបណ្តាលមកពីការជក់បារី។
ដើម្បីជួយអោយអ្នកមានអារម្មណ៍ល្អវិញ អ្នកគួរតែសាកល្បងធ្វើដូចខាងក្រោមនេះ៖
- ចៀសវាងសារធាតុបង្ករលាកនៅសួត៖ កុំជក់បារី។ ពាក់ម៉ាសពេលមានខ្យល់បំពុលសុខភាព ឬត្រូវប៉ះពាល់សារធាតុបង្ករលាកដូចជា ដំណាំ ឬសារធាតុលាងសម្អាតផ្ទះដែលមានក្លិនខ្លាំង។
- ឆ្ពង់៖ ខ្យល់ដែលមានសំណើម និងក្តៅអាចជួយបំបាត់អាការៈក្អក និងជួយអោយស្លេសក្នុងផ្លូវដង្ហើមរាវបាន។ ប៉ុន្តែចូរប្រាកដថា អ្នកបានលាងសម្អាតឧបករណ៍ឆ្ពង់នោះទៅតាមការណែនាំដើម្បីចៀសវាងការលូតលាស់បាក់តេរី និង មេរោគផ្សិតក្នុងទឹក។
- ប្រើម៉ាសបិទមុខពីខាងក្រៅ៖ បើសិនជាខ្យល់ត្រជាក់ធ្វើអោយអ្នកក្អក់កាន់តែខ្លាំង និងពិបាកដកដង្ហើមកាន់តែខ្លាំងនោះ ចូរពាក់ម៉ាសសិនមុនពេលចេញទៅខាងក្រៅផ្ទះ។
- កាត់បន្ថយការជក់បារី៖ ការជក់បារីធ្វើអោយប្រឈមកាន់តែខ្លាំងនឹងការរលាកទងសួតរ៉ាំរ៉ៃ។
- ចាក់វ៉ាក់សាំង៖ ករណីភាគច្រើននៃជំងឺរលាកទងសួតស្រួចស្រាវបណ្តាលមកពីវីរុសបង្កជំងឺផ្តាសាយ។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំអាចជួយការពារអ្នកពីជំងឺផ្តាសាយបាន។
- លាងដៃ៖ ដើម្បីបន្ថយការប្រឈមនឹងការបង្ករោគដោយវីរុស ចូរលាងដៃអោយបានញឹកញាប់ និងមានទម្លាប់ប្រើទឹកលាងដៃផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
នាយករដ្ឋមន្ត្រី បង្ហាញរូបថត លើស្ពានរថភ្លើងប៉ោយប៉ែត ពេលឆ្លងដែនជាសម្ងាត់ទៅចរចា ជាមួយរដ្ឋាភិបាលថៃ

Huawei P30 Lite ស្មាតហ្វូនធុន ៣ សន្លឹកស្ងាត់ៗហោះទៅដល់ទីផ្សារហ្វីលីពីន

ការអភិវឌ្ឍកាន់តែងាកទៅតំបន់ជាយក្រុងដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល

យុទ្ធនាការចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែនពងទឹក ខេត្តស្វាយរៀង

យោបល់ទាំងអស់ (0)
គ្មានយោបល់