
Kannareth
· 2019-06-05
វិធីបណ្តុះផ្សិតចំបើងក្នុងកញ្រ្ចែងជ័រ
0
+គ្រឿងផ្សំ
-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម-ម្សៅអង្ករដំណើប ១គីឡូក្រាម-ម្សៅពោត ១គីឡូក្រាម
-ទឹកជីEM ២៥០មីលីលីត្រ-លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម-សំបកសណ្តែកសៀង ៥គីឡូក្រាម
-សណ្តែកបាយ ៥គីឡូក្រាម-ដើមចេក ៥គីឡូក្រាម-កំប្លោកចិញ្ច្រាំ ៥គីឡូក្រាម-កន្ទក់ម៉ដ្ឋ ៥គីឡូក្រាម
+វិធីធ្វើ
-លាយចំបើង លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ លាយឲ្យសព្វចូលគ្នាល្អរហូតក្លាយជាល្បាយ
-លាយម្សៅអង្ករដំណើបជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន ៦០ភាគរយ ច្របល់ឲ្យសព្វ រួចទុក ១ម៉ោង
-យកល្បាយមកញាត់ចូលក្នុងកញ្ច្រែង (ទំហំមានអង្កត់ផ្ចិតប្រមាណ៥តឹក) ដាក់ជាន់ទី១ កម្ពស់ ២តឹក ហើយត្រូវដាក់ឲ្យណែន រួចយកលាមកគោស្ងួតទៅរោយបន្ថើរៗពីលើ
-បន្ទាប់មករោយម្សៅពោតពីលើបន្ថែម និងដាក់កំប្លោកពីលើមួយជាន់ទៀត( ត្រូវអនុវត្តន៍បែបនេះចំនួន ៣ជាន់ ដូចៗគ្នា)
-យកកញ្ច្រែងដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឫស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចកម្ពស់ ១ម៉ែត្រ ការពារកុំឲ្យលិចទឹក ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់ និងធ្វើដំបូលស្លឹកដូង ឬស្លឹកត្នោតខាងលើមួយជាន់បន្ថែមទៀត
-មួយអាទិត្យម្តងយើងត្រូវបើកផ្ទាំងក្រណាត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នោះវានឹងនាំអោយផ្សិតរលួយកូន មិនអាចដុះចេញមកបានឡើយ
-ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា
-បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់
-រយៈកាលបេះ គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤
ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើសយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ មេផ្សិត និងម្សៅពោតសាជាថ្មីបន្ថែមទៀតបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

ប្រជាជនថៃ ផ្ទុះការតវ៉ាក្រោយតម្លៃជី និងប្រេងមានការឡើងថ្លៃ ខណៈតម្លៃកសិផលធ្លាក់ចុះខ្លាំង

យោបល់ទាំងអស់ (0)