
Marcela Estelita
· 2019-06-12
របៀបគ្រប់គ្រងការឈឺចាប់ពេលមករដូវធ្ងន់ធ្ងរ
#ធ្ងន់ធ្ងរ# #គន្លឹះថែទាំសុខភាព# #សុខភាព# #មករដូវ# #ការឈឺចាប់#
0
ការឈឺចាប់ក្នុងពេលមករដូវ អាចមានលក្ខណៈចាប់ពីតិចៗរយៈពេលយូរបំផុតមួយថ្ងៃ ឬពីរថ្ងៃ រហូតដល់ឈឺចាប់ច្រើនថ្ងៃមិនអាចធ្វើការអ្វីបាន។ នេះហើយគឺជាអាការៈញឹកញាប់បំផុតដែលបង្កជាការឈឺចាប់ក្នុងអាងត្រគាក ដែលកើតឡើងមុនពេល និងក្នុងពេលមករដូវ។ ការឈឺចាប់នេះបង្កឡើងដោយការកន្ត្រាក់របស់ស្បូនដែលកើតឡើងមុនពេល ឬក្នុងពេលមករដូវ។
ការឈឺចាប់ក្នុងពេលមករដូវជាអារម្មណ៍មួយដូចជា មានអ្វីគោះ ឬជាការឈឺចាប់បែបរមួលៗក្នុងពោះផ្នែកខាងក្រោម។ អ្នកក៏ប្រហែលជាមានអារម្មណ៍ថា មានសម្ពាធ ឬឈឺងំជាប់ក្នុងពោះដែរ។ ការឈឺចាប់នេះអាចចាក់ទៅចង្កេះ និងភ្លៅខាងក្នុង។ ការឈឺចាប់បែបរមួលច្រើនតែចាប់ផ្តើមរយៈពេលមួយថ្ងៃពីរមុនពេលមករដូវ និងឈឺខ្លាំងជុំវិញ ២៤ម៉ោងក្រោយពេលរដូវចាប់ផ្តើមមក។ ជាធម្មតាវាកើតឡើងយូរបំផុតពីពីរទៅបីថ្ងៃអីអស់ហើយ។ ការឈឺចាប់ក្នុងពេលមករដូវអាចជាប់ទាក់ទងនឹងអាការៈផ្សេងៗទៀតដូចជា៖
- ចង្អោ
- អស់កម្លាំង
- លាមកទន់
- ឈឺក្បាល
- វិលមុខ
ជាធម្មតាការឈឺចាប់ក្នុងពេលមករដូវគឺឈឺខ្លាំង តែវាច្រើនតែឆ្លើយតបយ៉ាងល្អជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ដូចជា Ibuprofen ជាដើម។ ប៉ុន្តែការឈឺចាប់ធ្ងន់ធ្ងរច្រើនតែចាប់ផ្តើមលើស្រ្តីទើបតែមករដូវដំបូងៗ។
ការឈឺចាប់ក្នុងពេលមករដូវធ្ងន់ធ្ងរ ជាធម្មតាគឺពិបាកស្រួលបួលវិញដោយខ្លួនឯងណាស់ តែវិធីសាស្រ្តខាងក្រោមនេះអាចជួយអ្នកបាន៖
- ហាត់ប្រាណទៀងទាត់៖ យកល្អគួរតែព្យាយាមហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី ចំនួន ៣ដងក្នុងមួយសប្តាហ៍ រយៈពេល ៨សប្តាហ៍ជាប់គ្នា។
- ប្រើថង់ទឹកក្តៅស្អំ៖ មានអំណះអំណាងមួយបញ្ជាក់ថា ភាពក្តៅប្រហែលជាមានប្រសិទ្ធភាពដូចនឹង Ibuprofen ដែរ។ ចូរស្អំទឹកក្តៅនៅពោះផ្នែកខាងក្រោម។
- គ្រប់គ្រងស្រ្តេស៖ អ្នកអាចប្រើវិធីហាត់ការដកដង្ហើម យូហ្គា និងចំណាយពេលឲ្យច្រើននូវអ្វីដែលអ្នកចូលចិត្តដើម្បីបន្ថយស្រ្តេស។
- ត្រាំទឹកក្តៅ៖ វិធីនេះនឹងជួយសម្រួលដល់ការឈឺចាប់នៅពោះផ្នែកខាងក្រោម និងចង្កេះ។
- លេបថ្នាំបំប៉ន៖ ថ្នាំបំប៉នជាច្រើនប្រហែលជាជួយបន្ថយភាពធ្ងន់ធ្ងរនៃការឈឺចាប់ក្នុងពេលមករដូវដែរដូចជា អាស៊ីតខ្លាញ់អូមេហ្គាបី ម៉ាញ៉េស្យូម និងវីតាមីន B1 និងB6។
- ថ្នាំបំបាត់ការឈឺដោយមិនមានវេជ្ជបញ្ជា៖ ថ្នាំប្រភេទ Ibuprofen និង Acetaminophen ច្រើនតែមិនគ្រប់គ្រាន់សម្រាប់បំបាត់ការឈឺចាប់ធ្ងន់ធ្ងរទេ។ យកល្អគួរតែលេបវាមួយថ្ងៃមុនពេលចាប់ផ្តើមមានការឈឺចាប់ ទើបមានប្រសិទ្ធភាពជាង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់