
Sawatdee
· 2019-06-15
រដ្ឋាភិបាលម៉ាឡេស៊ី នឹងជម្រុញ ក្រុមហ៊ុនខ្លួនមកវិនិយោគ នៅកម្ពុជាកាន់តែច្រើន ថែមទៀត
#សង្គម#
0
ភ្នំពេញ ៖ ស្របពេលកម្ពុជា ជាប្រទេសមានទីផ្សារសេរី ស្ថិរភាព ការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយមានក្រុមហ៊ុនវិនិយោគជាច្រើន កំពុងតែប្រជែងគ្នាមកបណ្ដាក់ទុននោះ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Eldeen Husaini BIN HASHIM បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងជម្រុញឲ្យក្រុមហ៊ុនខ្លួនធ្វើការដាក់ទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក Eldeen Husaini BIN HASHIM បានថ្លែងថា មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបាននឹងកំពុងប្រកបធុរកិច្ចនៅកម្ពុជា ដោយរលូននិងមានវឌ្ឍនភាព គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៊ី ជាច្រើនទៀត កំពុងសម្លឹងមើលឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ទេសចរណ៍ សុខាភិបាល និងសេដ្ឋកិច្ចឌីជីថលដែរ។
ចំណែកឯកអគ្គរាជទូតបានបញ្ជាក់ដែរថា កាលពីឆ្នាំ២០០៦ ទំហំវិនិយោគផ្ទាល់ (FDI)ពីម៉ាឡេស៊ីមកកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ។
លោកថា “ក្នុងន័យនេះ រដ្ឋាភិបាលម៉ាឡេស៊ីនឹងជម្រុញឲ្យក្រុមហ៊ុនម៉ាឡេស៊ី ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត សំដៅឈានទៅមានទំហំវិនិយោគច្រើនជាងគេនៅកម្ពុជាជាថ្មីម្ដងទៀត” ។
ចំណែក លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា។
លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ប្រព្រឹត្តកម្ម ស្មើភាពគ្នា ចំពោះគ្រប់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា ។ លោកថា កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវកញ្ចប់កំណែទម្រង់គ្រប់វិស័យ ដើម្បីទាក់ទាញការវិនិយោគ សម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា។
សូមបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី មានចំណងការទូត និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរលង់ណាស់មកហើយ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌអាស៊ាន និងនៅលើឆាកអន្តរជាតិ ។ ក្នុងនោះដែរ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងវិនិយោគក៏ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរផងដែរ៕ ដោយ៖ធី លីថូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
Dortmund ដាក់តម្លៃខ្លួន Sancho ១០០លានផោន ខណៈដែលManchester United ជាក្លឹបកំពុងចាប់អារម្មណ៍លើSancho

Inter Milan ចង់ដោះដូររវាង Perisicនិង Lukaku តែ Man United ទារថ្លៃខ្លួន៦២ លានផោន

ពេលដែលលោក Arthur បានក្លាយជាប្រធានាធិបតី!

វប្បធម៌នៅក្រុមហ៊ុន ដែលនាំឲ្យបុគ្គលិកស្អប់ការងារចង់ចាកចេញ

ការណែនាំពិសេស
燕无歇 Pinyin-是七叔呢_Yan Wu Xie ត្រចៀកកាំហោះមិនសម្រាក

វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

យោបល់ទាំងអស់ (0)