
Colin
· 2019-07-08
Bill Gates ៖ Steve Jobs ពូកែខាងប្រើសីល ធ្វើឲ្យ Apple រស់រានមានជីវិត
#Steve Jobs# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #ពូកែខាងប្រើសីល#
0
លោក Steve Jobs គឺជំនាញខាងប្រើសីល (ចង់សំដៅលើការដឹកនាំ) ធ្វើឲ្យបុគ្គលិករបស់ Apple មានអារម្មណ៍ចង់ធ្វើការងាររបស់ខ្លួន និងធ្វើការច្រើនម៉ោង។
នេះជាការលើកឡើងរបស់លោក Bill Gates មហាសេដ្ឋីដែលបានបង្កើតក្រុមហ៊ុន Microsoft។ក្នុងបទសម្ភាសន៍ជាមួយ CNN នេះ មហាសេដ្ឋីទីពីរក្នុងលោក បន្តទៀតថា ៖ "ខ្ញុំនៅមិនទាន់បានជួបមនុស្សដែលអាច ជ្រើសរើសអ្នកមានទេពកោសល្យ ហើយជំរុញអ្នកដែលមានទេពកោសល្យនោះ បានល្អដូចជាគាត់ (Steve Jobs) នៅឡើយទេ។ Jobs ជាករណីកម្រមួយ ដោយ Apple បានដើរលើគន្លងស្លាប់ទៅហើយ ប៉ុន្តែបែរជាអាចត្រឡប់ក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេក្នុងលោកទៅវិញ។ រឿងរ៉ាវបែបនេះ មិនមានច្រើននោះទេ"។ ការស្លាប់របស់លោក Steve Jobs បានធ្វើឲ្យលោក Tim Cook ឡើងធ្វើជាអ្នកដឹកនាំរហូតទល់បច្ចុប្បន្ននេះ។ ហើយនៅថ្ងៃទី ២៧ ខែមិថុនា ក្រុមហ៊ុន Apple បានប្រកាសពីការលាឈប់របស់លោក Jony Ive ប្រធានផ្នែកឌីហ្សាញរបស់ Apple។ Ive ត្រូវបានចាត់ទុកថាជាមនុស្សសំខាន់ម្នាក់ ទទួលរ៉ាប់រងលើផ្នែកឌីហ្សាញផលិតផលសំខាន់ៗ រួមមាន iPhone និង Mac។ លោកបានធ្វើការនៅ Apple ជាង ២០ ឆ្នាំមកហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

Why you should to read the book?

កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច

យោបល់ទាំងអស់ (0)