Sokha

· 2019-07-21

ការបញ្ចប់យ៉ាងលឿនមិនមែនជារឿងសំខាន់នោះទេ តែអ្វីដែលសំខាន់ គឺបញ្ចប់ដោយភាពជោគជ័យ

#បញ្ចប់# #សង្គម# #ជោគជ័យ# #សេដ្ឋកិច្ចជាតិ#

8

ក្នុងនាមជាអ្នកជំនួញ មិនប្រាកដថាគំនិតដែលគិតចេញមកត្រូវ និងទទួលបានជោគជ័យរហូតនោះទេ។ ហើយមនុស្សជាច្រើនឲ្យតម្លៃទៅលើរយៈពេលនៃការសម្រេចកិច្ចការ តែតាមការពិតទៅអ្វីដែលគួរផ្តល់ឱ្យតម្លៃគឺការបញ្ចប់ទៅវិញទេ។

តើអ្វីដែលជួយអ្នកដើរដល់ទីបញ្ចប់បានទៅ? ការធ្វើជាប្រចាំ គឺជាគន្លឹះ។

យើងសុទ្ធតែដឹងពីរឿងអណ្ដើក និងទន្សាយដែលមានក្នុងរឿងព្រេងនិទានខ្មែរ។ បើនិយាយពីល្បឿនវិញ អណ្ដើកគ្មានថ្ងៃឈ្នះទន្សាយបានឡើយ ក៏ប៉ុន្តែដោយសារតែគាត់បន្តការរត់វាជំរុញឲ្យអណ្ដើកឈ្នះទន្សាយក្នុងការប្រកួត ជាពិសេសគឺការប្រើប្រាជ្ញាក្នុងការប្រកួតនោះ។

ប្រសិនបើឆ្លុះបញ្ចាំងអត្ថន័យនៃរឿងនេះ ហើយយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ អ្នកនឹងសម្រេចកិច្ចការបានច្រើន និងអាចយកឈ្នះគូប្រកួតទៀតផង។

គន្លឹះមួយផ្សេងទៀត គឺធ្វើកិច្ចការដែលលំបាកមុន។ បញ្ចប់វាឲ្យកាន់តែឆាប់កាន់តែល្អ។ ក្រោយពេលអ្នកសម្រេចកិច្ចការលំបាក កិច្ចការបន្ទាប់មកនឹងមានភាពងាយស្រួល។ អ្នកមិនត្រឹមតែសម្រេចកិច្ចការបានច្រើនប៉ុណ្ណោះទេ អ្នកថែមទាំងមានកម្លាំងចិត្តក្នុងការបំពេញការងារថែមទៀតផង។

មិនថាអ្នកធ្វើអ្វីនោះទេ អ្នកត្រូវប្រាកដថា អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកបាននិយាយ ពីព្រោះថាមនុស្សនឹងងាយឱ្យតម្លៃទៅលើអ្នកដោយលទ្ធផលចុងក្រោយរបស់អ្នក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស