បង្ហោះផ្សាយ

ខ្មែរ

Chanrim

· 2019-07-11

យល់ដឹងខ្លះៗអំពីការព្យាបាលអាការឈឺឆ្អឹងខ្នង

#សុខភាព# #អាការៈឈឺឆ្អឹងខ្នង# #ជំងឺ#

0

ជាទូទៅ ការឈឺខ្នង ឬឈឺឆ្អឹងខ្នង វានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយពេលពី ២ ទៅ ៣ សប្ដាហ៍ ក៏ប៉ុន្តែ បើអាការឈឺឆ្អឹងខ្នងរបស់អ្នកបន្តឈឺរហូតដល់ច្រើនសប្ដាហ៍ ហើយបើទោះបីជា អ្នកព្យាយាមហាត់ប្រាណយ៉ាងណាក៏នៅតែមិនព្រមបាត់ឈឺ វេជ្ជបណ្ឌិតនឹងតម្រូវឱ្យមានការព្យាបាលដោយការប្រើថ្នាំ ការបញ្ចេញសកម្មភាព ការចាក់ម្ជុល ឬការវះកាត់។

អត្ថបទខាងក្រោមនេះជាខ្លឹមសារខ្លះៗ ដែលបកស្រាយអំពីការព្យាបាលអាការឈឺឆ្អឹងខ្នង៖

១. ការព្យាបាលដោយការប្រើថ្នាំ

បើសិនជាអាការឈឺខ្នងរបស់អ្នកធម្មតាទេ ដែលអាចកើតចេញពីការបញ្ចេញសកម្មភាពខ្លាំង (លើកដាក់របស់ធ្ងន់ៗ ឬអាចមកពីជំងឺស្រាលណាមួយ) គ្រូពេទ្យនឹងផ្ដល់ថ្នាំបំបាត់ការឈឺចាប់ឆ្អឹងខ្នងឱ្យអ្នកជំងឺ។

២. ការព្យាបាលដោយការបញ្ចេញសកម្មភាព ឬលេងកីឡា

បន្ទាប់ពីអាការឈឺឆ្អឹងខ្នងរបស់អ្នកជំងឺបានធូរស្រាល វេជ្ជបណ្ឌិតអាចណែនាំឱ្យអ្នកជំងឺហាត់ប្រាណតាមក្បួនពិសេស ដើម្បីបន្ធូរបន្ថយសាច់ដុំ និងការឈឺចាប់របស់ខ្នង។

៣. ការព្យាបាលដោយការចាក់ថ្នាំ

ក្នុងករណីដែលការព្យាបាលទាំងពីរខាងលើពុំមានប្រសិទ្ធភាព វេជ្ជបណ្ឌិតនឹងចាក់ថ្នាំបំបាត់ការឈឺចាប់ចូលទៅជុំវិញប្រហោងឆ្អឹងក្នុង ដើម្បីជួយបន្ថយការរលាកនៅជុំវិញឫសសរសៃប្រសាទ។ តែការចាក់ថ្នាំបំបាត់ការឈឺចាប់នេះ មានប្រសិទ្ធភាពមិនដល់៣ខែឡើយ។

៤. ការព្យាបាលដោយការវះកាត់

ថ្វីត្បិតតែជាករណីកម្រដែលវេជ្ជបណ្ឌិតធ្វើការវះកាត់អ្នកជំងឺដោយសារតែឈឺខ្នង តែអ្នកជំងឺនឹងមានសភាពស្រួលបួលដូចដើមវិញ បន្ទាប់ពីធ្វើការវះកាត់រួចរាល់។ ការឈឺខ្នងរហូតឈានដល់ដំណាក់កាលនៃការវះកាត់ ច្រើនតែលេចចេញរោគសញ្ញា មានការឈឺចាប់ចាក់ទៅជើងបណ្ដាលមកពីការសង្កត់សរសៃប្រសាទ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់