
Amara
· 2019-07-12
ហិន ច័ន្ទនីរ័ត្ន គ្រងឈុតប្រពៃណីបែបនេះពិតជាស្រស់សោភានិងស័ក្តិសមជានារីខ្មែរឥតមានទាស់
#រឿងនិទាន និងប្រលោមលោក# #ហិន ច័ន្ទនីរ័ត្ន# #កម្សាន្ត#
0
ស្អាតគ្រប់ពេលតែម្តងតារាសម្តែងធ្មេញច្រពើស ហិន ច័ន្ទនីរ័ត្ន នៅពេលដែលបានគ្រងសម្លៀកបំពាក់ដ៏ស្រស់ស្អាតនិងគួរឲ្យចាប់អារម្មណ៍បែបនេះមើលទៅពិតជាទន់ភ្លន់ស័ក្តិសមជានារីខ្មែរគ្មានទាស់ត្រង់ណា។
ទន្ទឹមនឹងនេះដែរកញ្ញា ហិន ច័ន្ទនីរ័ត្ន បានរំលេចនៅសម្រស់ដ៏ស្រស់ផូរផង់ជាមួយឈុតប្រពៃណីខ្មែរយ៉ាងល្អអស្ចារ្យដែលបានរចនាច្នៃម៉ូដយ៉ាងល្អឥតខ្ចោះ។ គេសង្គេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃតួឯកស្រីនៅក្នុងរឿង "ទាសីបេះដូង" កាន់តែស្រស់ស្អាតនិងក្មេងជាងវ័យ ជាពិសេសនោះមិនថានាងស្លៀកឈុតសម័យឬបុរាណនោះទេ គឺស្រស់ស្អាតគ្រប់ពេលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ចំពោះរូបនាងយ៉ាងខ្លាំង។ បច្ចុប្បន្ននេះនាងកាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលរូបសម្រស់ និងសមត្ថភាពពីធម្មជាតិ ក៏អំណោយផលកាន់តែល្អទ្វេឡើងជាលំដាប់៕
អត្ថបទដោយ៖ សុក លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់