បង្ហោះផ្សាយ

ខ្មែរ

Sim

· 2019-07-21

សម្លឹងមើលដំបូល​ពី​ចម្ងាយ​ស្មានតែ​ជាក្បឿងសង្ស័យពេកស្រាប់តែ​​ចូល​ពិនិត្យមើលឱ្យ​កៀក​ ពិតជា​គួរ​ឲ្យ​រន្ធត់មែន

11

ខណៈពេល​ស្នាក់នៅ​ផ្ទះជួល​សំរាប់​ដំណើរ​ទេសចរណ៍​វិស្សមកាលនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្របុរស​ម្នាក់​បាន​ឈរ​ពី​មាត់​បង្អួច​ចោល​ភ្នែក​ទៅកាន់​ទេសភាព​ខាងក្រៅនៅពេលនោះគាត់​ក៏បាន​ភ្ញាក់ខ្លួន​ព្រឺ​តចំពោះ​ផ្ទះមួយ​ដែល​ដំបូល​គ្របដណ្តប់​ក្បឿង​ខ្មៅ​ក្រឹក​គួរ​ឲ្យ​ចម្លែកក្នុងចិត្ត ។

​បុរស​ដែល​មានការ​ចង់ដឹង​ចង់ឃើញ​នេះ មិន​អស់ចិត្ត ក៏បាន​ចូលទៅ​កៀក​ដំបូលផ្ទះ​អ្នកជិតខាង​នោះ និង​បាន​រកឃើញ​ដំបូល​ក្បឿង​មាន​ប្រភេទ​ផ្សេងៗ​គ្នា «​ពណ៌​ខ្មៅ និង​ពណ៌​ត្នោត​» ។ ពេល​ចូល​កាន់តែ​កៀក​មែនទែនទៅ គាត់​ពិតជា​ស្រឡាំងកាំង​តែម្តង ព្រោះ​វា​មិនមាន​ជា​ក្បឿង​ទេ តែ​ជំនួស​ឲ្យ​សុទ្ធតែ «​ព្រុយ​ត្រី​ឆ្លាម​» ត្រូវបាន​តម្រៀប​រដូករណែល​ស្អេកស្កះ ជាហេតុ​ធ្វើ​ឲ្យ​គាត់​កើត​អារម្មណ៍​ក្តៅក្រហាយ​ជាខ្លាំង ។

​ដូច្នេះ គាត់​ក៏បាន​ផ្តិត​យក​រូបភាព​ទាំងនេះ ដើម្បី​រាយការណ៍​ទៅ​អង្គការ​អភិរក្ស​សត្វ ។​ព្រុយ​ត្រី​ឆ្លាម​ទាំងនោះ ត្រូវបាន​គេ​ដឹកយក​មកពី​ទីកន្លែង​សម្ងាត់​មួយ និង​ផ្ទេរចេញ​នៅ​កំពង់ផែ​ក្បែរ​នោះ និង​បន្ទាប់មក ក៏​ហាល​ពួកវា​នៅលើ​ដំបូលផ្ទះ ។

​​ត្រី​ឆ្លាម​ត្រូវបាន​គេ​កាត់​បំបែក និង​បោះ​ចូលក្នុង​សមុទ្រ​វិញ ព្រោះ​សាច់​របស់​ពួកវា​ពុំ​អាច​រក្សាទុក​បាន​បានយូរ​ទៀតយោងតាម​ស្ថិតិ UN ជា​មធ្យម ត្រី​ឆ្លាម​ប្រមាណ ៣០ ម៉ឺន​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃៗ ។ អង្គការ​អភិរក្ស​បាន​អះអាងថា តួលេខ​ពិតប្រាកដ គឺ​កើនឡើង​ខ្ពស់ជាង​នេះ ៕​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស