បង្ហោះផ្សាយ

ខ្មែរ

Rechana

· 2019-07-17

Apple នឹងឈប់ផលិតកុំព្យូទ័រ Macbook ទំហំ ១២ អ៉ីញ និង Macbook Air ផលិតឆ្នាំ ២០១៧ ទៀតហើយ

0

កុំព្យូទ័រ Macbook ទំហំ ១២​ អ៊ីញ និង Macbook Air ទំហំ ១៣ អ៉ីញ នឹងលេងមានវត្តមាននៅក្នុងហាងលក់ផលិតផល Apple ទៀតហើយ ក្រោយក្រុមហ៊ុនបានប្រកាសជាសាធារណៈថា​ នឹងមិនបន្តផលិត​ ឬលក់ផលិតផលទាំងនេះទៀតទេ។

ការសម្រេចខាងលើនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនមិនចង់បន្តលក់របស់ចាស់ទៀតនោះទេ ដោយក្រុមហ៊ុនចង់ឲ្យអតិថិជនខ្លួនផ្តោតតែលើផលិតផលថ្មី ដែលមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះ។ គួរម្លឹកជូនថា កុំព្យូទ័រទាំងពីរម៉ូដែលនេះមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

Macbook អេក្រង់ប្រភេទ Retina Display ទំហំ ១២ អ៉ីញ ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញលក់កាលឆ្នាំ ២០១៥ ដោយរត់ដោយកម្លាំងម៉ាស៊ីន Intel Y-series processor។ ចំណែក Macbook Air ស៊េរីឆ្នាំ២០១៧ វិញ គឺជាជំនាន់ទី២ របស់ Macbook Air ដែលមានអេក្រង់ ទំហំ ១៣ អ៉ីញ រត់ដោយកម្លាំងម៉ាស៊ីន Intel 5th-generation processor។

ក្នុងពេលដ៏ឆាប់ខាងមុខនេះ Apple នឹងបន្តចេញលក់កុំព្យូទ័រស៊េរីថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យា និងគុណភាពល្អប្រើសើរជាងកុំព្យូទ័រទាំងពីរម៉ូដែលខាងលើនេះទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស