
OL
· 2019-07-18
ជប៉ុនអាចនឹងលើកយកបញ្ហាពលករសម័យសង្គ្រាមជាមួយកូរ៉េខាងត្បូង ឡើងទៅដោះស្រាយ នៅតុលាការអន្តរជាតិ
#សង្គម# #នយោបាយជាតិ# #ជប៉ុននឹងលើកយកបញ្ហា ពលករទៅដោះស្រាយនៅតុលាការអន្តរជាតិ#
0
ក្នុងពេលដែលប្រទេសកូរ៉េខាងត្បូង និងជប៉ុន កំពុងតែប្រឈមមុខនឹងភាពតានតឹងដាក់គ្នា មិនអាចស្វែងរកច្រកចេញរួមគ្នាបាន ទើបរដ្ឋាភិបាលទីក្រុងតូក្យូ មានគម្រោងបញ្ជូនបញ្ហាទាំងនេះ ទៅដោះស្រាយ នៅអង្គការសហប្រជាជាតិ។
នៅពេលនេះ ជប៉ុនកំពុងតែពិចារណា លើកយកវិវាទ ជុំវិញប្រាក់សំណងដល់ពលករកូរ៉េខាងត្បូង ដែលត្រូវបានរំលោភបំពាន់ នៅក្នុងសម័យសង្គ្រាម ឡើងទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ។ កន្លងមក តុលាការទីក្រុងសេអ៊ូល បានបង្គាប់ឱ្យជប៉ុនបង់សំណងរាប់លានដុល្លារ ទៅដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ប៉ុន្តែជប៉ុនមិនយល់ព្រមនោះឡើយ ។ ជប៉ុនចង់ឲ្យតុលាការយុត្តិធម៌អន្តរជាតិ ធ្វើជាអាជ្ញាកណ្តាល នៅក្នុងសំណុំរឿងមួយនេះវិញ។
តុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨ បានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនចំនួន២ បង់ប្រាក់សំណងដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការ ដោយគ្មានប្រាក់ខែ នៅតាមរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនោះ ក្នុងសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតូក្យូ បានចាត់ទុកសេចក្ដីសម្រេចនោះ គឺជាទង្វើរំលោភបំពានលើច្បាប់អន្តរជាតិ ដ្បិតបញ្ហាផ្ដល់សំណងនេះ ត្រូវបានភាគីទាំងពីរផ្សះផ្សាគ្នា តាំងតែពីអំឡុងឆ្នាំ១៩៦៥មកម្ល៉េះ។
បន្ថែមពីលើនេះ ដោយសារតែជម្លោះនេះដែរ ទើបទីក្រុងកូត្យូបានសម្រេចចិត្ត រឹតត្បិតនូវការនាំចេញវត្ថុធាតុដើមសំខាន់ៗ សម្រាប់ផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទដៃស្មាតហ្វូន កាលពីពេលថ្មីនេះដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង៕ MEO085
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)