
Chhaya
· 2019-07-18
គ្រប់ស្មាតហ្វូន Nokia Android ទាំងអស់ទទួលបានការអាប់ដេតសុវត្ថិភាពប្រចាំខែកក្កដា ឆ្នាំ ២០១៩
#បច្ចេកវិទ្យា# #ទូរសព្ទ# #Nokia Android#
0
រឿងមួយនៅក្នុងចំណោមរឿងជាច្រើនដែលស្មាតហ្វូន Nokia Android ដំណើរការដូចគ្នានោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ផ្តល់នូវកម្មវិធីទ្រទ្រង់ទៅលើ Software សម្រាប់ស្មាតហ្វូនទាំងអស់របស់ខ្លួនដូចក្នា។ សម្រាប់ស្មាតហ្វូនទាំងអស់មិនថាស្មាតហ្វូនថ្នាក់ទាប ថ្នាក់កណ្តាល ថ្នាក់ខ្ពស់សុទ្ធតែមានការអាប់ដេតទៅលើសុវត្ថិភាពប្រចាំខែ និង OS របស់ខ្លួន។
សម្រាប់ខែកក្កដានេះ ស្មាតហ្វូនជាច្រើនទទួលបានការអាប់ដេតផងដែរសម្រាប់សុវត្ថិភាពប្រចាំខែនេះ។ ឥឡូវនេះ កម្មវិធី Tracer បញ្ជាក់ថា ស្មាតហ្វូនទាំងអស់របស់ Nokia ទទួលបាននូវ Patch សុវត្ថិភាពប្រចាំខែកក្កដាឆ្នាំ ២០១៩ នេះ ហើយស្មាតហ្វូន Nokia 9, 5 និង 6 គឺជាម៉ូដែលចុងក្រោយបំផុតដែលទទួលបាននូវ Patch សុវត្ថិភាពខែកក្កដានេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់