បង្ហោះផ្សាយ

ខ្មែរ

Yoeurng

· 2019-07-19

ផ្លែជម្ពូមិនត្រឹមតែឆ្ងាញ់ទេ! ថែមទាំងផ្តល់អត្ថប្រយោជន៏ដល់សុខភាពជាច្រើនទៀតផង

#គន្លឹះថែទាំសុខភាព# #អត្ថប្រយោជន៏ផ្លែជម្ពូ# #សុខភាព#

0

ជម្ពូ គឺជាផ្លែឈើម៉្យាងដែលមិនពិបាកក្នុងការស្វែងរកឡើយទាំងនៅតាមទីផ្សារទាំងនៅតាមផ្ទះក្តី។ព្រោះនៅតាមផ្ទះភាគច្រើនក៏សំបូរដាំដើមនេះផងដែរ។តើអ្នកចូលចិត្តញុាំផ្លែជម្ពូរដែរទេ បើចូលចិត្តគឺល្អណាស់គួរបន្តញុាំវាអោយបានច្រើនទៀតព្រោះវាមានអត្ថប្រយោជន៏ជាច្រើនលើសលប់ដែលអ្នកប្រហែលជាមិនធ្លាប់បានដឹង។

ផ្លែជម្ពូមានអត្ថប្រយោជន៏ដូចជា៖

១ សំបូរទៅដោយវីតាមីន C៖ ផ្លែឈើទាំងនេះត្រូវបានគេនិយាយថាសំបូរទៅដោយវីតាមីន C ដែលមានសារៈសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំនិងបង្កើត collagen ដើម្បីរក្សាស្បែកឱ្យទៅជាក្មេង។ 

២ សម្បូរទៅដោយជាតិសរសៃចំណីអាហារ៖ជម្ពូត្រូវបានគេនិយាយថាសម្បូរទៅដោយជាតិសរសៃចំណីអាហារដែលអាចជួយការពារប្រឆាំងនឹងបញ្ហារំលាយអាហារនិងការរាគរូសជាដើម។ ជាតិសរសៃអាហារក៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមនិងជួយគ្រប់គ្រងទម្ងន់ផងដែរ។

៣ សម្បូរទៅដោយវីតាមីនអា៖សារធាតុចិញ្ចឹមដ៏សំខាន់បំផុតសម្រាប់សុខភាពភ្នែកគឺវីតាមីនអាដែលត្រូវបានគេរកឃើញនិងសម្បូរបែបនៅក្នុងផ្លែជម្ពូ។

៤ សម្បូរជាតិកាល់ស្យូម៖ សារធាតុចិញ្ចឹមសំខាន់បំផុតសម្រាប់ធ្មេញនិងឆ្អឹងគឺជាតិកាល់ស្យូមដែលមានយ៉ាងច្រើននៅក្នុងផ្លែជម្ពូ។ ផ្លែជម្ពូ 100 ក្រាមផ្ទុកនូវជីវជាតិ 29 មីក្រូក្រាមនៃជាតិកាល់ស្យូម (តាមទិន្នន័យ USDA) ។

៥ សម្បូរប៉ូតាស្យូម៖ផ្លែជម្ពូមានផ្ទុកនូវសារជាតិប៉ូតាស្យូមដែលមានសារៈសំខាន់សម្រាប់រក្សាតុល្យភាពជាតិទឹកនិងអេឡិចត្រូលីត្រនៅក្នុងខ្លួនផងដែរ៕


(ប្រភពពី៖food.ndtv)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់