
LUN
· 2019-07-19
មន្ទីរកសិកម្មខេត្តព្រៃវែង ចេញវិធានការបសុព្យាបាល នៅកន្លែងសត្តឃាតដ្ឋាន ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក
#ខេត្តព្រៃវែង# #សង្គម# #ជំងឺ# #សេដ្ឋកិច្ចជាតិ#
0
ស្របពេលសាធារណជនមួយចំនួន កំពុងតែមានការព្រួយបារម្ភ អំពីសុវត្ថិភាព ក្នុងការទទួលទានសាច់ជ្រូកប្រចាំថ្ងៃ ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងតែផ្ទុះឡើង នៅប្រទេសជិតខាង និងនៅក្នុងប្រទេសកម្ពុជាផងនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានចេញសេចក្តីណែនាំដល់ម្ចាស់សត្តឃាតដ្ឋាន កន្លែងប្រមូលទិញសត្វរស់ និងអាជីវករលក់ផលិតផលសត្វ ក្នុងខេត្តទាំងអស់ ត្រូវអនុវត្តវិធានការបសុព្យាបាល។
ក្នុងនោះ អាជីវករដែលប្រមូលទិញជ្រូករស់ និងផលិតផលពីសត្វ គឺមិនត្រូវទិញជ្រូកឈឺ ឬងាប់នៅតំបន់ផ្ទុះជំងឺ ឬតំបន់ផ្សេងៗទៀតទេ ព្រមទាំងហាមមិនឲ្យដឹកជញ្ជូនចរាចរសត្វឈឺ ឬងាប់ពីតំបន់មួយទៅតំបន់មួយឡើយ។
សម្រាប់អាជីវករពិឃាតសត្វត្រូវទិញជ្រូកដែលមានសុខភាពល្អ និងប្រភពច្បាស់លាស់ពីតំបន់ដែលគ្មានជំងឺឆ្លង ដោយមានលិខិតបញ្ជាក់ពីការទិញលក់បានត្រឹមត្រូវ ហើយរាល់ការប្រមូលទិញត្រូវមានលិខិតបញ្ជាក់អនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ៕ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផ្ដាំទៅឪពុកម្ដាយគ្រប់រូប! កុំបង្ខំ បើចង់ឱ្យកូនល្អ កំដរគេដើរ មិនមែនបង្អាក់ដំណើរគេទេ

មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

ស្ត្រីក្រោយអាយុ៤០ឆ្នាំ មិនថាជិតស្និទ្ធនឹងអ្នកដទៃប៉ុណ្ណានោះទេ ហាមប្រាប់គេរឿងឯកជនទាំង៣នេះ

បោះបង់ មិនមែនយើងទន់ខ្សោយទេ តែវាជាភាពក្លាហានបំផុត ដែលយើងធ្វើដើម្បីប្រឈមមុខនឹងការពិត

យោបល់ទាំងអស់ (0)
គ្មានយោបល់