បង្ហោះផ្សាយ

ខ្មែរ

Sothear

· 2019-07-21

ស៊ិន យូប៊ីន ទៅស្និទ្ធស្នាលជាមួយ Mario Maurer មិនខ្វល់ពីអារម្មណ៍ ខាត់ វ៉ៃហាំង បន្ដិចសោះ

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត#

9

តារា​​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​ ស៊ិន យូប៊ីន បាន​បង្ហាញ​​កាយ​វិការ​ស្និទ្ធស្នាល​​ជាមួយ​​កំពូល​តារា​ប្រចាំ​ប្រទេស​ថៃ​លោក Mario Maurer ដោយ​គ្មាន​ខ្វល់​ពី​អារម្មណ៍​​ ខាត់​វ៉ៃហាំង សូម្បី​តែ​បន្ដិច​នៅ​ពេល​ដែល​ពួក​គេ​បង្ហាញ​ខ្លួន​ក្នុង​ពិធី​គម្រប់​ខួប​៤​ឆ្នាំ​របស់​ទូរទស្សន៍​ PNN កាល​ពី​រាត្រី​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ​២០១៩​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​នៅ The Primer Sensok។

កាយ​វិការ​ស្និទ្ធស្នាល​ហាម​ចិត្ត​ខ្លួនឯង​​មិន​បាន​នេះ​នៅ​ពេល​ដែល ស៊ិន យូប៊ីន បាន​ឃើញ​ Mario Maurer ច្រៀង​បែកញើស​ជោគ​មុខ​ហើយ​នាង ទៅ​ជូន​ឲ្យ​អម​ជាមួយ​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​​​ និង​ភ្នែក​ស្រទន់​ដ៏​ទាក់​ទាញ​ទៅ​កាន់​កំពូល​តារា​សម្ដែង​ថៃ​រូបនេះ​​ ដល់​ថ្នាក់​ធ្វើ​ឲ្យ​ហ្វេនៗ​ដែល​ចូល​រួម​ក្នុង​ពិធី​ស្រែក​ហ៊ោ​ស្ទើរ​តែ​ចង់​បាក់ឆាក​ទៅហើយ។

ភ្លាម​ៗ​នេះ​ក៏​មាន​អ្នក​គាំទ្រ​នាង​ ទាំង​ស្រី​ប្រុស​បាន​លើក​ជា​សំនួរ​ថា​ហេតុ​អ្វី​បាន​ជា​ទៅ​បង្ហាញ​ភាព​ស្និទ្ធស្នាល​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ Mario ខ្លាំង​ម្ល៉េះ​អត់​ខ្លាច​ ខាត់ វ៉ៃហាំង អត់​ចឹង​ទេ​ដឹង​ Idol ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស