
Tola
· 2019-07-22
យន្តហោះចម្បាំងជំនាន់ទី៤របស់បារាំង ថ្លៃជាងគេបំផុត នៅលើពិភពលោក
#យន្តហោះចម្បាំងបារាំងមានតម្លៃថ្លៃបំផុត# #សង្គម# #នយោបាយជាតិ#
0
យន្តហោះចម្បាំងដ៏ទំនើបជំនាន់ទី៤របស់បារាំង មានតម្លៃខ្ពស់ជាងយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក F-35 រហូតដល់ទៅ៣ដង និងមានតម្លៃថ្លៃជាងយន្តហោះចម្បាំងរបស់រុស្ស៊ី Su-57 រហូតដល់ទៅ៩ដង។ ថ្វីបើទោះបីវាមានតម្លៃថ្លៃខ្ពស់ប៉ុនណាក្ដី ក៏មានអតិថជនទិញដែរ ។
សារព័ត៌មានរបស់ចិន Sina បានផ្សាយថា យន្តហោះចម្បាំងប្រភេទ Dassault Rafale ដែលបារាំងនឹងបញ្ចូនទៅឲ្យប្រទេសកាតា នាពេលខាងមុខនេះ គឺមានតម្លៃថ្លៃជាងគេបំផុត នៅក្នុងចំណោមយន្តហោះចម្បាំងទំនើបៗបំផុតរបស់ពិភពលោក។
បើតាមគម្រោងយន្តហោះ Dassault Rafale នឹងផ្តល់ជូនប្រទេសកាតារ នៅឆ្នាំ២០២៣ ដោយមានតម្លៃសរុបរហូតដល់ចំនួន៣៥គ្រឿង ដែលមានទឹកប្រាក់សរុបដល់ទៅ១០,៧ពាន់លានដុល្លារ រួមទាំងអាវុធ គ្រាប់រំសេវជាច្រើនទៀត។ បើគិតក្នុងមួយគ្រឿងៗ មានតម្លៃជិត ៣០០លានដុល្លារ។
ដោយឡែកយន្តហោះចម្បាំងជំនាន់ទី៥របស់អាមេរិក F-35 មានតម្លៃតែ១០០លានដុល្លារប៉ុណ្ណោះ ហើយបើយន្តហោះជំនាន់ទី៥របស់រុស្ស៊ីដូចគ្នា គឺSu-57 មានតម្លៃតែជាង៣៤លានដុល្លារប៉ុណ្ណោះ ។ ទាំងនោះបង្ហាញឲ្យឃើញថា យន្តហោះចម្បាំងរបស់បារាំង មានតម្លៃថ្លៃខ្ពស់ជាងគេបង្អស់លើពិភពលោក។
ផ្ទុយពីនេះ យន្តហោះចម្បាំងដែលមានតម្លៃថ្លៃបំផុតរបស់បារាំងនោះ គឺមិនមែនតែយន្តហោះនោះឡើយ គឺមានទាំងអាវុធដែលបំពាក់នៅលើយន្តហោះស្រាប់ មានទាំងមីស៊ីលគ្រាប់រំសេវជាច្រើន ដែលអាចវាយប្រហារបាន ដោយមិនចាំបាច់ទិញមីស៊ីលមកបំពាក់ទៀតឡើយ៕ MEO085
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់