
Dot
· 2019-07-27
ស្បែកជើងប៉ាត់តាប្រឡាក់ដីមួយគូនេះលក់ដេញថ្លៃបានជិតកន្លះលានដុល្លារ ដោយសារសហស្ថាបនិកក្រុមហ៊ុន Nike ជាអ្នករចនាវាដោយផ្ទាល់ដៃ
#រឿងនិទាន និងប្រលោមលោក# #ក្រុមហ៊ុន Nike# #កម្សាន្ត# #ស្បែកជើងប៉ាត់តា#
0
យោងតាមក្រុមហ៊ុនដេញថ្លៃ Sotheby's ស្បែកជើងម៉ាក "Moon Shoe" ដ៏កម្រមួយគូរបស់ Nike បានបំបែកឯតទគ្គកម្មដេញថ្លៃលើពិភពលោកសម្រាប់ស្បែកជើងប៉ាត់តាមួយគូនេះ។
អ្នកដើរប្រមូល លោក Miles Nadal បានទិញស្បែកជើងមួយគូរនេះកាលពីថ្ងៃអង្គារក្នុងតម្លៃដេញថ្លៃ ៤៣៧.៥០០ ដុល្លារ។ Nadal គ្រោងដាក់បង្ហាញស្បែកជើងប៉ាត់តានេះនៅសារមន្ទីរឯកជនរបស់គាត់ Dream Automobile Museum ក្នុងទីក្រុង Toronto ប្រទេសកាណាដា។
ដើមឡើយគេដេញថ្លៃស្បែកជើងនេះក្នុងតម្លៃ ១៩០.៣៧៣ ដុល្លារក្នុងឆ្នាំ ២០១៧ ដែលស្បែកជើងនេះត្រូវបានលោក Michael Jordan ពាក់វានៅឆ្នាំ ១៩៨៤ ក្នុងព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្របាល់បោះអូឡាំពិក។
ស្បែកជើងនេះត្រូវបានរចនាឡើងដោយសហស្ថាបនិកក្រុមហ៊ុន Nike ឈ្មោះ Bill Bowerman សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ១៩៧២។ ហើយវា គឺជាស្បែកជើងមួយគូក្នុងឆ្នាំ ១២ គូដែលត្រូវបានផលិត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គយ នឹងចោទសួរម្ចាស់ក្រុមហ៊ុន នាំសំរាមប្លាស្ទិកចូលស្រុក ដើមសប្ដាហ៍ក្រោយ

មនុស្សដែលនិយាយថាស្រលាញ់យើងនិងមនុស្សស្រលាញ់យើងពិតប្រាកដខុសគ្នាបែបណា?

លោកមូន ចេអ៊ីន មកដល់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់