
Rechana
· 2019-07-29
Zidane ថ្លែងទាំងឈឺចិត្តក្រោយចាញ់ Atletico Madrid ៧-៣
#កីឡា# #Zidane# #Atletico Madrid# #បាល់ទាត់អន្តរជាតិ#
0
Zinedine Zidane ឈឺចិត្តខ្លាំងប៉ុន្តែ "ជឿថា" ពួកគេអាចនឹងលេងបានយ៉ាងល្អខ្លាំង ក្រោយចាញ់ក្រុមនៅទីក្រុងមាឌ្រីដរួមគ្នាយ៉ាងធ្ងន់ធ្ងរ ៧-៣ នៅកីឡដ្ឋាន MetLife Stadium ទឹកដីសហរដ្ឋអាមេរិកជាការប្រកួតមិត្តភាពមុនបើករដូវកាល។
Real Madrid បានរបូតគ្រាប់បាល់ ០-៥ ត្រឹមតង់ទី១ នៅពេលដែល Diego Costa រកបាន៤គ្រាប់ពីការប្រកួត។ក្រោយចប់ការប្រកួត Zidane បានប្រាប់ក្រុមអ្នកសារព័ត៌មានថា "អ្វីដែលបានកើតឡើង គឺដោយសារយើងលេងអន់បំផុត។ ការប្រកួតកម្រិតខ្ពស់ ប៉ុន្តែយើងលេងអន់បំផុត"។Zidane យល់ថាក្រុមរបស់លោកដល់ពេលដែលត្រូវសម្រាកខ្លះហើយ។ “លេងត្រឹម៨នាទី យើងរបូត២គ្រាប់។ យើងនៅតែមិនធ្វើអ្វីដើម្បីកែប្រែស្ថានការណ៍។ តង់ដំបូងពិតជាពិបាកខ្លាំង។ យើងមិនដែលលេងរបៀបនេះទេ។ យើងខ្វះអ្វីគ្រប់យ៉ាង ជាពិសេសកម្លាំង"។"ពួកគេស៊ុតបញ្ចូលទី៧គ្រាប់ វាមិនអាចទេ។ កីឡាករយើងក៏ខូចចិត្តដែរ។ គឺមិនមានអ្វីត្រូវនិយាយទៀតទេ។ យើងត្រូវការការលើកទឹកចិត្ត។ គ្មានអ្វីត្រូវសង្ស័យ ខ្ញុំជឿថាពេលចាប់ផ្តើមរដូវកាលយើងនឹងលេងបានយ៉ាងល្អ"។“វាមិនធ្វើឲ្យខ្ញុំព្រួយបារម្ភឡើយ តែវាឈឺខ្លាំង។ នៅពេលដែលចាញ់...យើងមិនចង់លេងឲ្យចាញ់ទេ។ ប៉ុន្តែវាបានចាញ់រួចទៅហើយ យើងក៏មិនអាចត្រលប់ក្រោយបានដែរ។ យើងត្រូវគិតពីអ្វីដែលយើងបានធ្វើ"។Madrid នឹងលេងទល់ Tottenham នៅចុងខែនេះ បន្ទាប់មកត្រូវជួបជាមួយ Red Bull Salzburg នៅថ្ងៃទី៧ សីហា មុនចាប់ផ្តើមរដូវកាលនៅថ្ងៃទី១៧ ខែសីហា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ

ត្រប់ស្រួយអាចជួយកាត់បន្ថយ បញ្ហាជំងឺ ទឹកនោមផ្អែម

ជំងឺមហារីកគ្រាប់ឈាម អាចបណ្តាលមកពីការ ប្រើប្រាស់ថ្នាំប៉ារ៉ា ហួសកម្រិត

ក្នុងផ្ទះមាន ៣ យ៉ាងនេះពេញលេញ ជាសញ្ញាសម្បូរសប្បាយ កើនលាភកើនទ្រព្យ គ្រួសារកក់ក្ដៅ មានសុភមង្គល

យោបល់ទាំងអស់ (0)