
DAVUTH
· 2019-07-29
Marca៖ “អស់ពី Bale/Zidane សំឡេងអ្នកគាំទ្រ ៧១ ភាគរយបន្តចង់ឲ្យម្នាក់នេះចាកចេញ”
#កីឡា# #ក្លឹប Atletico Madrid# #សំឡេងអ្នកគាំទ្រ# #បាល់ទាត់អន្តរជាតិ#
0
អ្នកគាំទ្រក្លឹប Real Madrid ហាក់បាក់ស្បាតជាខ្លាំងបន្ទាប់ពីក្លឹបបរាជ័យនៅលទ្ធផល ៧-៣ ទល់ក្លឹប Atletico Madrid នៅជំនួបកម្តៅសាច់ដុំកាលពីប៉ុន្មានថ្ងៃមុន។ យោងតាមសារព័ត៌មាន Marca បានបង្កើតការស្រង់មតិមួយពីកីឡាករដែលគិតថាបង្ហាញទម្រង់លេងមិនបានល្អក្នុងការប្រកួត។
សំឡេងគាំទ្រ ៧១ ភាគរយបានចុចឈ្មោះ Toni Kroos និងបញ្ឆេះចង់ឲ្យខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ចាកចេញពីក្រុមឲ្យបានឆាប់រហ័សបំផុត។ Kroos ដែលផ្លាស់មកចូលរួមជាមួយ Madrid តាំងពីឆ្នាំ ២០១៤ មួយរយៈចុងក្រោយហាក់មិនសូវបានលេងនិងធ្វើមិនបានល្អឡើយនៅ Bernabeu។
ជាងនេះអ្នកគាំទ្រក៏ចង់ឲ្យ Marcelo ចាកចេញថែមទៀតផង ខណៈដែលផ្លូវថ្មីរបស់គេគឺអាចទៅចូលរួមនៅក្លឹប Juventus។ សម្រាប់ការចាកចេញរបស់ Kroos ប្រសិនអាចសម្រេចទៅបាន នោះអ្នកជំនួសគឺ ១០០ ភាគរយប្រាកដជា Paul Pogba ដែល Zidane សម្លឹងឥតដាក់ភ្នែក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត

មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព

មកស្គាល់ពីប្រទេសទាំងនេះ ដែលមិនមាន រដ្ឋធម្មនុញ្ញផ្លូវការ

ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់