បង្ហោះផ្សាយ

ខ្មែរ

Peou

· 2019-07-29

ឈប់ភ្លាម! គ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ បើទម្លាប់គេងបែបនេះរាល់យប់

#ទម្លាប់គេង# #គន្លឹះថែទាំសុខភាព# #សុខភាព#

0

​មាន​របៀប​គេង​ច្រើន​ណាស់ ដែល​មិន​ល្អ​ទាល់​តែ​សោះ​​សម្រាប់​សុខភាព ហើយ​ក៏​មាន​មនុស្ស​មិន​តិច​នាក់​ដែរ ចូល​ចិត្ត​​​ទម្លាប់​គេង​អាក្រក់​រាល់​យប់ ទាំង​មិន​ដឹង​ថា វា​ពិត​ជា​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​សុខភាព​។

១. មិន​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ល្អ

មនុស្ស​ស្រី​ភាគ​ច្រើន ដែល​មមាញឹក​ជាមួយ​កិច្ចការ​ផ្សេងៗ ពុំសូវ​បាន​លុបលាង​ជូត​សម្អាត​គ្រឿង​សម្អាង​នៅ​មុខ​ឲ្យ​​បាន​​ត្រឹម​ត្រូវ​ល្អ គ្រាន់​តែ​ដុស​ធ្មេញ ងូត​ទឹក​ហើយ​ក៏​ចូល​គេង​តែ​ម្តង។ ត្រូវ​ចាំ​ថា បើ​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​សម្អាត​​ស្បែក​មុខ​ទេ​នោះ មុខ​នឹង​​កើត​មុន ​អាច​បំផ្លាញ​​ដល់​ក្រពេញ​ញើស បណ្តាល​ឲ្យ​ស្បែក​ខូច​គ្មាន​សល់។ រវល់​យ៉ាង​ណា​ក៏​ដោយ គួរ​ឆ្លៀត​ពេល​លាង​មុខ​ឲ្យ​បាន​ស្អាត​ល្អ មុន​ពេល​ចូល​គេង​​រាល់​យប់​។

២. ចូល​គេង​ទាំង​សក់​នៅ​សើម

បើ​អ្នក​កក់​សក់​នៅ​ពេល​យប់ ហើយ​មិន​បាន​ផ្លុំ​​ឲ្យ​ស្ងួត​ល្អ​ គេង​ទាំង​សក់​នៅ​សើម ជាតិ​ទឹក​នឹង​ទុំ​ជាប់​លើ​ស្បែក​ក្បាល រី​ឯ​សីតុណ្ហភាព​ កាន់​តែ​ត្រជាក់​នៅ​ពេល​យប់ ជា​ហេតុ​បណ្តាល​ឲ្យ​​​រាង​កាយ​ទៅ​ជា​ឈឺ និង​មាន​អាការៈ​ឈឺ​ក្បាល​បន្ទាប់​ពី​ភ្ញាក់​ឡើង​ នៅ​ពេល​ព្រឹក​។ ក្នុង​ករណី​ខ្លះ​ទៀត អាច​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្ពឹក​មុខ ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ក៏​មាន។​

៣. គេង​ពាក់​អាវ​ទ្រនាប់

នៅ​ពេល​យប់​រាង​កាយ​ត្រូវ​ការ​សម្រាក មិន​ត្រូវ​ការ​របស់​ណា​ដែល​ធ្វើ​ឲ្យ​រឹប​តឹង​ពិបាក​ឡើយ។ មុន​ពេល​ចូល​គេង ដាច់​ខាត​កុំ​ពាក់​អាវ​ទ្រនាប់ ពុំ​នោះ​ទេ​កូន​កណ្ដុរ​ងាយ​នឹង​កើត​​​ចេញ​មក​ខ្លាំង​ណាស់។ តាម​ការ​សិក្សា​​ស្រាវជ្រាវ​ នៃ​មន្ទីរ​ពេទ្យ​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​​​ថា ​ការ​ស្ទង់​មតិ​លើ​​​ស្រ្តី ប្រមាណ​ជាង ៥០០០ នាក់ លទ្ធផល​​បង្ហាញ​ថា អ្នក​ដែល​ពាក់​អាវទ្រនាប់​​ពេល​គេង មាន​អត្រា​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​លើស​ពី​២​ដង ច្រើន​ជាង​អ្នក​​ដែល​មិន​ពាក់​​។

៤. គេង​ផ្កាប់​មុខ

សូម្បី​តែ​កាយវិការ​ពេល​​នៅ​​គេង​​​ ក៏​​អាច​ប៉ះពាល់​ខ្លាំង​​ដល់​រាង​កាយ​និង​ដំណេក​បាន​ដែរ។ បើ​អ្នក​ចូល​​ចិត្ត​គេង​ផ្កាប់​មុខ​ពេញ​មួយ​យប់ សាច់​ថ្ពាល់​នឹង​បាត់បង់​ភាព​យឺត បណ្តាល​ទៅ​ជា​ជ្រួញ​អាក្រក់​មើល។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ផ្ទៃ​មុខ​កកិត​ចុះ​ឡើង​ជាមួយ​ខ្នើយ​កើយ ហាក់​បី​ដូច​ជា​អ្នក​​បាន​ហែក​រន្ធ​ញើស​លើ​មុខ​ឲ្យ​កាន់​តែ​រីក​ធំ ដើម្បី​​ងាយ​ស្រួល​ឲ្យ​​បាក់តេរី​ជ្រែក​ចូល បង្ក​ទៅ​ជា​ការ​កើត​មុន ហើយ​ស្បែក​រឹង​គ្រើម​គ្មាន​សុខភាព​ល្អ​។

៥. បើក​ទូរទស្សន៍​ចោល

អ្នក​សិក្សា​ស្រាវជ្រាវ បាន​បង្ហាញ​ថា ជាតិ​មេឡានីន​ បាន​ផលិត​ចេញ​ពី​ក្រពេញ​ម្យ៉ាង (Pineal)​ នៅ​ជិត​ភ្នែក​។ ពេល​ភ្នែក​នៅ​កន្លែង​ងងឹត​ ក្រពេញ​(Pineal)​ នោះ នឹង​សន្មត​ថា​វា​ជា​ពេល​យប់ ដែល​ជា​ពេល​ត្រូវ​ផលិត​អ័រម៉ូន​មេឡានីន។ បើ​អ្នក​បើក​ទូរទស្សន៍​ចោល មាន​ពន្លឺ​ចាំង​ ធ្វើ​ឲ្យ​អ័រម៉ូន​មេឡានីន​​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ នឹង​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​មាន​កូន​។

៦. ស្លៀក​សម្លៀក​បំពាក់​រឹប​តឹង

សម្លៀក​បំពាក់​រឹប​តឹង អាច​ធ្វើ​ឲ្យ​រាង​កាយ​រោល​រមាស់ មិន​ស្រួល​ក្នុង​ខ្លួន និង​ប៉ះពាល់​ដល់​ដំណេក។ ជាពិសេស​សូម្បី​តែ​ខោ​ទ្រនាប់​ ក៏​អាច​ធ្វើ​ឲ្យ​ការ​ផលិត​អ័រម៉ូន​មេឡានីន​និង​អ័រម៉ូន​ផ្សេង​ទៀត​ មាន​ការ​ថយ​ចុះ​ដែរ។ ពេល​គេង គួរ​ស្លៀក​ពាក់​រលុង​ស្រួល​ខ្លួន​និង​កក់​ក្តៅ ដើម្បី​គេង​លក់​ស្រួល​ មិន​ប៉ះ​ពាល់​ដល់​សុខភាព​។

៧. យក​ភួយ​គ្រប​ក្បាល​ជិត

នៅ​ពេល​គេង ដាច់ខាត​កុំ​យក​ភួយ​ទៅ​គ្រប​ក្បាល​ជិត​ឈឹង ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​ដក​ដង្ហើម​និង​ខួរក្បាល។ ទម្លាប់​មួយ​នេះ ធ្វើ​ឲ្យ​ខ្យល់​​ដង្ហើម​​នៅ​វិល​ជុំ​ក្នុង​ភួយ និង​គ្មាន​ខ្យល់​អុកស៊ីហ្សែន​គ្រប់គ្រាន់។ វា​មិន​ត្រឹម​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ដំណេក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល​វិល​មុខ និង​ប៉ះពាល់​​​ដល់​ការ​ចង​​ចាំ​របស់​ខួរ​ក្បាល​ទៀត​ផង​។

កែ​ប្រែ​ឲ្យ​ហើយ​ទៅ​ កុំ​បណ្តោយ​ឲ្យ​ទម្លាប់​អាក្រក់​នៅ​ពេល​គេង ចូល​មក​យាយី​បំផ្លាញ​សុខភាព​របស់​អ្នក​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕​​​​​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស