បង្ហោះផ្សាយ

ខ្មែរ

Koek

· 2019-08-01

ព្រឹកនេះសមត្ថកិច្ចបញ្ជូនម្ចាស់គណនីហ្វេសប៊ុក «ទោះស្លាប់ក៏ជាខ្មែរ »ឡើងតុលាការ

#ឃាត់ខ្លួនម្ដាស់ហ្វេសហ៊ុក ទោះស្លាប់ក៏ជាខ្មែរ# #ជេរប្រមាថ# #សង្គម# #វាយប្រហារថ្នាក់ដឹកនាំប្រទេស# #នយោបាយជាតិ#

0

ភ្នំពេញៈ សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ «ទោះស្លាប់ក៏ជាខ្មែរ» ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ នៅព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ

ការឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក «ទោះស្លាប់ក៏ជាខ្មែរ» គឺសមត្ថកិច្ចបានធ្វើឡើង បន្ទាប់ពីដឹងថា ជនសង្ស័យទើបវិលត្រឡប់មកពីប្រទេសថៃ ក្រោយពេលគេខំគេចខ្លួនមួយរយៈកន្លងមក។

ស្ត្រីម្នាក់ដែលបានអះអាងថា ជាភរិយារបស់ម្ចាស់គណនីហ្វេសប៊ុក(ទោះស្លាប់ក៏ជាខ្មែរ)នោះ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា នេះ បានទៅរង់ចាំសួរសុខទុក្ខប្តី នៅមុខសាលាដំបូង នារាជធានីភ្នំពេញ ដោយបានបង្ហើបឲ្យដឹងថា ប្តីរបស់អ្នកស្រីឈ្មោះ ម៉ៃ ហុងស្រៀងង អាយុ៤០ឆ្នាំ ជាសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 ប្រភពព័ត៌មានដដែល បានបន្តថា អ្នកស្រី និងស្វាមី មានលំនៅក្នុងខេត្តព្រះហនុ ប៉ុន្តែកាលពីព្រឹកមិញនេះ (ថ្ងៃទី៣១ កក្ក ដា)គាត់ទទួលបានព័ត៌មាន ពីមេធាវីមកថា ប្តីរបស់គាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងរាជធានីភ្នំពេញ ខណៈប្ដីរបស់គាត់ទើបនឹងវិលត្រឡប់ មកពីប្រទេសថៃ ហើយចូលមកដល់ក្នុងប្រទេសកម្ពុជា។

ប្រភពព័ត៌មានដដែល បន្ដថា ការឃាត់ខ្លួនប្ដីរបស់អ្នកស្រីនេះ គឺដោយសារមានការជាប់ពាក់ព័ន្ធរឿងរ៉ាវ បង្ហោះព័ត៌មានកាត់តរូបភាព ជេរប្រមាថដល់ថ្នាក់ដឹកនាំប្រទេស។  បន្ទាប់មានការតាមចាប់ខ្លួននោះមក ប្តីរបស់អ្នកស្រីបានភៀសខ្លួន ទៅរស់នៅក្នុងប្រទេសថៃ អស់រយៈពេលច្រើនខែហើយ ដោយសារតែការបង្ហោះព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុក វាយប្រហារធ្វើឲ្យប៉ះពាល់ដល់ប្រមុខរាជរដ្ឋាភិបាល តាមរយផេក «ទោះស្លាប់ក៏ជាខ្មែរ» ។

ប្រភពព័ត៌មានដដែល បានបន្ដថា គាត់ជាភរិយាតែងតែប្រាប់ប្តីជាញឹកញាប់ដែរ ឲ្យផ្អាក ឬបន្ថយដៃទៅ ដើម្បីសេចក្តីសុខ នៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែប្តីរបស់អ្នកស្រីមិនព្រម និងរឹតតែបន្តសកម្មភាព សូម្បីរត់ទៅដល់ប្រទេសថៃហើយក្ដី ក៏ប្ដីរបស់គាត់នៅតែបន្ដបង្ហោះដដែល។

បើតាមការបង្ហើបឲ្យដឹង ជនសង្ស័យឈ្មោះ ម៉ៃ ហុងសៀង បានវិលចូលមកកម្ពុជាវិញនេះ ក្នុងគោលបំណងជួបជុំជាមួយក្រុមបក្ខពួក ដើម្បីរៀបចំផែន ការបង្កភាពចលាចលដល់សន្តិសុខសង្គម។ ប៉ុន្តែទោះជាយ៉ាងណាអតីតសកម្មជនបក្សប្រឆាំងរូបនេះ ទំនងជាភ្លេចគិតពីពាក្យកាព្យរបស់ចាស់មួយឃ្លាពោលថា «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុក» ឡើយ។ លុះពេលគាត់ចូលមកដល់ប្រទេសកម្ពុជា ដូចចូលមកជាប់អន្ទាក់របស់សមត្តកិច្ចអ៊ីចឹងដែរ។ ជនសង្ស័យដែលជាម្ចាស់គណនីហ្វេសប៊ុក «ទោះស្លាប់ក៏ជាខ្មែរ« អាចត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១ ខែសីហា នេះ ៕ មករា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស