
Gaurav
· 2019-08-01
វិធីសាស្រ្ត ៥ យ៉ាង ដើម្បីទទួលបានឱកាសជោគជ័យក្នុងការងារ
#វិធីសាស្រ្តជោគជ័យ# #សង្គម# #សេដ្ឋកិច្ចជាតិ#
0
បច្ចុប្បន្ន ទីផ្សារការងារ ពិតជាមានការប្រកួតប្រជែងយ៉ាងខ្លាំង ដែលយើងអាចនិយាយបានថា វាពិតជាចង្អៀតណាស់សម្រាប់បុគ្គលមួយចំនួន។ តែផ្ទុយទៅវិញ វាក៏មានភាពទូលាយផងដែរ សម្រាប់បុគ្គល ដែលមានសក្តានុពល ប្រកបដោយការយល់ដឹង និងបទពិសោធន៍។ នេះក៏ព្រោះតែពួកគេយល់ និងដឹងពីវិធីដើម្បីទទួលបានឱកាសជោគជ័យក្នុងកិច្ចការងាររបស់ខ្លួន។ តើមានវិធីអ្វីខ្លះ?
នៅពេលដែលអ្នកទទួលបានការងារណាមួយ អ្នកប្រាកដជាចង់ធ្វើនូវរឿងគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីទទួលបានជោគជ័យក្នុងកន្លែងការងារ។ ក្នុងខណៈពេលដែលមានកត្តាជាច្រើន ដែលអាចនាំមកនូវផលប៉ះពាល់ មិនថាអ្នកនឹង ឬមិនអាចទទួលបានជោគជ័យ យ៉ាងណាក៏ដោយ អ្នកគួរតែបង្កើតឱកាស ដើម្បីទទួលបានលទ្ធផលនេះ តាមរយៈជំហានជាមូលដ្ឋានដូចខាងក្រោម៖
១. ធ្វើការងាររបស់អ្នក
ដើម្បីធានាថា អ្នកបានធ្វើការងារដែលជាទំនួលខុសត្រូវរបស់អ្នក ត្រូវធ្វើឲ្យបា្រកដថា អ្នកទទួលបានបរិយាយការងារ (Job Description) ច្បាស់លាស់ ហើយស្វែងរកវិធីដែលធ្វើវាដោយងាយសម្រាប់ការងារដែលជាទំនួលខុសត្រូវរបស់អ្នក។
២. ធ្វើតាមគោលការណ៍
នៅពេលដែលឈានជើងចូលដល់ទីតាំង ឬកន្លែងការងារក្នុងទំនួលខុសត្រូវរបស់អ្នកហើយ ត្រូវប្រាកដថា អ្នកបានអាន និងសិក្សាស្វែងយល់ពីគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនច្បាស់លាស់។
៣. ត្រូវមានភាពក្លាហាន
ត្រូវរៀបចំអត្តចរិតលក្ខណៈប្រកបដោយភាពជឿជាក់ រួសរាយ រាក់ទាក់ ក្នុងការបង្កើតទំនាក់ទំនងជាមួយប្រធាន ក្រុមការងារ និងអតិថិជន។ ត្រូវមានភាពក្លាហាន ហើយត្រូវយល់ច្បាស់ថា អ្នកបានត្រៀមខ្លួនក្នុងការធ្វើការងារ មិនមែនបង្ហាញម៉ូដឡើយ។ ការចេះលែងសើច ជាទូទៅត្រូវបានការកោតសរសើរពីសមាជិកក្រុម តែត្រូវតែរក្សាអត្តចរិតលក្ខណៈថ្លៃថ្នូរ។
៤. ត្រូវធ្វើខ្លួនសកម្មក្នុងក្រុម
នៅក្នុងបរិយាកាសនៃក្រុមកាងារ ត្រូវតែជាអ្នកដែលសកម្មក្នុងការស្តាប់ ពីព្រោះថាពួកគេនឹងយល់ថាអ្នកជាបុគ្គលដែលបានផ្តល់គុណតម្លៃចំពោះគំនិតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ កុំស្ទាក់ស្ទើរក្នុងការចែករំលែក ពីចំណេះដឹង បទពិសោធន៍ និងបំណងប្រាថ្នា ដែលវាក៏អាចជាការចង់បានរបស់ចៅហ្វាយ ឬសមាជិកក្រុមផងដែរ។ ត្រូវចងចាំថា ម្ចាស់ក្រុមហ៊ុន ប្រធាន និងសមាជិកក្រុមតែងចង់បានបុគ្គលិក ដែលមានគំនិតផ្តួចផ្តើម ធ្វើតាមការណែនាំ ទទួលការរិះគន់ និងសហការបានល្អជាមួយក្រុមហ៊ុន ក៏ដូចជាក្រុមការងារ។
៥. ស្វែងរកបុគ្គលប្រឹក្សា
អ្នកអាចជ្រើសរើសបុគ្គលដែលមានបទពិសោធន៍ណាម្នាក់ ដែលអាចជួយប្រឹក្សាយោបល់ ក្នុងពេលដែល ឬដើម្បីបង្កើនចំណេះអាជីពរបស់អ្នក ទៅកាន់ភាពជោគជ័យ។ ដើម្បីស្វែងរកអ្នកដែលអាចប្រឹក្សាយោបល់ដល់អ្នកបាន ដំបូង ត្រូវកំណត់ចំណុចខ្សោយរបស់ខ្លួន រួចកំណត់នរណាដែលមានចំនុចខ្លាំងនៅលើលក្ខណ្ឌនោះ ហើយក៏ជាបុគ្គលដែលមានបទពិសោធន៍ខ្ពស់ផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាទាំង ៤ បង្ហាញថា ខួរក្បាល និងរាងកាយរបស់អ្នកត្រូវការពេលសម្រាកនៅស្ងប់ស្ងាត់ម្នាក់ឯង

មហាកំពែងដ៏អស្ចារ្យក្នុងសមុទ្រពពក

ប្រញាប់ឡើងអ្នកឆ្នាំទាំង ៣ ក្ដាប់ឱកាសនេះឱ្យបាន សំណាងហក់ចូលមក លុយកាក់ មាសប្រាក់ក៏កើនឡើង

កីឡានារីជិះស្គីសេរីជនជាតិចិន Xu Mengtao នឹងបម្រើជាអ្នកកាន់ទង់ជាតិនៃគណៈប្រតិភូកីឡាចិនក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានៅ Harbin

យោបល់ទាំងអស់ (0)