
CHEA
· 2019-08-01
Idrissa Gueye បានធ្វើតេស្ដសុខភាព ជាមួយក្លឹបបារាំង Paris Saint-Germain
#Idrissa Gueye# #កីឡា# #បាល់ទាត់អន្តរជាតិ#
0
ខ្សែបម្រើឆ្នើមរបស់ក្លឹប Everton កីឡាករ Idrissa Gueye បានធ្វើតេស្ដសុខភាពជាមួយក្លឹប នៅបារាំង Paris Saint-Germain ស្របពេលខ្សែបម្រើ ជម្រើសជាតិសេនេហ្គាល់រូបនេះ ត្រូវបានគេជឿថានឹងផ្លាស់ទៅលេងនៅទឹកដីបារាំង សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
កីឡាករខ្សែបម្រើវ័យ ២៩ឆ្នាំ Idrissa Gueye បានចូលរួមជាមួយ Everton ក្នុងឆ្នាំ ២០១៦ ក្រោយផ្លាស់ចេញពី Aston Villa ក្នុងតម្លៃខ្លួន ៧លានផោន។ ចំពោះតម្លៃខ្លួនក្នុងផ្លាស់ទៅកាន់ក្របខណ្ឌ Ligue1 ជាមួយ PSG វិញត្រូវបានគេរាយការណ៍មកថា គឺនឹងលើសពី ២៥លានផោន។សូមបញ្ជាក់ផងដែរថា សម្រាប់ការត្រៀមរដូវកាលថ្មីដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ អ្នកចាត់ការទូទៅរបស់ Everton បានចុះហត្ថលេខានាំចូលកីឡាករ ៣ រូបហើយរួមមានដូចជា Andres Gomes, Fabian Delph និង Jonas Lossl៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់