ហា

· 2019-08-03

អាការទាំងនេះកំពុងតែបញ្ជាក់ថា ក្រពេញប្រូស្តាតកំពុងតែរីកធំខុសធម្មតាហើយ

#គន្លឹះថែទាំសុខភាព# #សុខភាព# #អាការ# #ក្រពេញប្រូស្តាត#

0

ការរីកធំរបស់ក្រពេញប្រូស្តាតច្រើនតែកើតមានជាញឹកញាប់លើបុរសវ័យចំណាស់។ បើសិនជាមិនមានការព្យាបាលទេ ការរីកធំមួយនេះអាចបណ្តាលឲ្យស្ទះដល់លំហូរទឹកនោមរបស់ប្លោកនោម និងបង្កជាការបង្ករោគ និងបញ្ហានៅផ្លូវទឹកម៉ូត្រទាំងមូលបាន។ យ៉ាងណាមិញភាពធ្ងន់ធ្ងរនៃរោគសញ្ញាជំងឺក្រពេញប្រូស្តាតរីកធំនេះមានភាពប្រែប្រួលដែរ ប៉ុន្តែអាការរបស់វាច្រើនតែធ្ងន់ធ្ងរបន្តិចម្តងៗ។ អាការញឹកញាប់នៃការរីកធំរបស់ក្រពេញប្រូស្តាតមានដូចជា៖

- ឧស្សាហ៍នោម ឬត្រូវការនោមភ្លាមៗ

- ត្រូវការនោមញឹក ជាពិសេសនៅពេលយប់

- ពិបាកចាប់ផ្តើមនោម

- លំហូរទឹកនោមខ្សោយ 

- នោមចេះតែមិនអស់

- ត្រូវការប្រឹងក្នុងពេលនោមម្តងៗ

- មិនអាចនោមឲ្យអស់ពីប្លោកនោម

អាការដែលមិនសូវកើតមានរួមមាន៖ 

- ការបង្ករោគនៅផ្លូវទឹកម៉ូត្រ

- មិនអាចនោមកើត

- ឈាមក្នុងទឹកនោម

ទំហំរបស់ក្រពេញប្រូស្តាតមិនមែនសំខាន់ថាជាហេតុនាំឲ្យអាការវាកាន់តែធ្ងន់ធ្ងរនោះទេ។ បុរសខ្លះដែលមានក្រពេញប្រូស្តាតរីកធំតែបន្តិចក៏អាចមានរោគសញ្ញាច្រើនដែរ ខណៈពេលដែលក្រពេញប្រូស្តាតរីកធំបែរជាមានអាការតិចតួចទៅវិញ។ 

បើសិនជាអ្នកមានបញ្ហាផ្លូវទឹកម៉ូត្រ ចូរពិគ្រោះជាមួយគ្រូពេទ្យទៅ។ ទោះបីជាអ្នកមិនយល់ថាមានអ្វីរំខានក៏ដោយ យកល្អគួរតែស្វែងរកមូលហេតុរបស់វាផង។ ការដែលមិនបានព្យាបាល វាអាចបណ្តាលឲ្យស្ទះដល់លំហូរទឹកនោមបាន។ បើសិនជាអ្នកមិនអាចនោមចេញសោះ ចូរស្វែងរកការព្យាបាលភ្លាម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស