
Chhaiya
· 2019-08-05
បើមានទម្លាក់អាក្រក់ទាំងនេះ អ្នកនឹងចេះតែធាត់ទៅៗ
#ហាត់ប្រាណ# #ទម្លាក់អាក្រក់# #សុខភាព#
0
នៅពេលដែលអ្នកមិនប្រយ័ត្ន ហើយធ្វើរឿងមួយចំនួនឲ្យក្លាយជាទម្លាប់ នោះអ្នកនឹងមានរាងដែលមិនស្អាតដូចអ្នកដទៃឡើយ។ ដូចនេះតើមានទម្លាប់អ្វីខ្លះដែលធ្វើឲ្យអ្នកធាត់ មិនងាយស្គម?
— នារីដែលធ្វើការភាគច្រើនតែងតែមានទម្លាប់ញ៉ាំកាហ្វេ។ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលញ៉ាំច្រើន វាអាចនឹងប៉ះពាល់ដល់បេះដូងអ្នក។ ជាពិសេសវានឹងកាត់ជាតិទឹកនៃក្រពះ និងពោះវៀនអ្នក ជាហេតុដែលអាចធ្វើឲ្យប្រឈមមុខនឹងជំងឺទល់លាមក នោះក្បាលពោះនឹងដុះចេញមកជាមិនខានឡើយ។
— មាននារីមួយចំនួនព្រោះតែចង់ស្គម តែងតែញ៉ាំផ្លែឈើជំនួសបាយ និងអាហារផ្សេងៗ។ ប៉ុន្តែទង្វើនេះបែរជាទង្វើដែលខុសឆ្គងជាទីបំផុត។ នៅពេលដែលអ្នកពិសារផ្លែឈើច្រើន នោះក្នុងខ្លួនអ្នកនឹងផ្ទុកជាតិស្ករច្រើន ជាហេតុដែលអាចធ្វើឲ្យអ្នកកាន់តែធាត់។ ម្យ៉ាងទៀតនៅពេលដែលខ្លួនអ្នកខ្វះសារធាតុចិញ្ចឹម ព្រមទាំងប្រូតេអ៊ីន វានឹងធ្វើឲ្យខ្លាញ់កាន់តែកកក្នុងរាងកាយអ្នក។
— នៅពេលដែលអ្នកចង់មានរាងស្អាត ហើយមិនញ៉ាំអាហារពេលព្រឹក វាមិនត្រឹមតែធ្វើឲ្យក្រពះអ្នកខូចទេ ថែមទាំងអាចធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង។ ជាពិសេសវានឹងធ្វើឲ្យអ្នកពិសារកាន់តែច្រើននៅពេលថ្ងៃ។
— នៅពេលដែលអ្នកប្រញាប់ ហើយមិនទំពារអាហារឲ្យម៉ត់ក៏លេបចូលពោះ នោះអ្នកនឹងមិនបាច់ចង់ស្គមទេ ព្រោះអាហារទាំងនោះមិនរំលាយឡើយ។ នៅពេលដែលទុកយូរ វានឹងធ្វើឲ្យអ្នកធាត់បាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

កុំទាំង ៥ យ៉ាង បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងបានសុខសាន្ត រីករាយកាន់តែច្រើន

ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

យោបល់ទាំងអស់ (0)
គ្មានយោបល់