បង្ហោះផ្សាយ

ខ្មែរ

Vithara

· 2019-08-08

ចម្ងល់ទាក់ទងនឹងគីសក្នុងក្រពេញអូវ៉ែ

#គីស# #គន្លឹះថែទាំសុខភាព# #សុខភាព# #ក្រពេញអូវ៉ែ#

0

គីសក្នុងក្រពេញអូវ៉ែ គឺជាពងទឹកមួយប្រភេទដែលស្ថិតនៅក្នុងក្រពេញអូវ៉ែ។ វាជាជំងឺដែលកើតមានជាញឹកញាប់ ហើយក៏ច្រើនតែកើតឡើងក្នុងពេលជ្រុះអូវ៉ុលដែរ។ ការជ្រុះអូវ៉ុលកើតឡើងនៅពេលដែលក្រពេញអូវ៉ែបញ្ចេញមេជីវិតញីទៅក្នុងក្រពេញដៃស្បូនជារៀងរាល់ខែ។ ស្រ្តីភាគច្រើនដែលមានជំងឺនេះ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ ហើយវាក៏ច្រើនតែមិនមានអ្វីគ្រោះថ្នាក់ដែរ។

តើគីសនៅក្រពេញអូវ៉ែអាចទៅជាមហារីកដែរទេ?

មែនហើយ គីសក្នុងក្រពេញអូវ៉ែមួយចំនួនអាចក្លាយទៅជាមហារីកបាន ប៉ុន្តែគីសភាគច្រើនគឺមិនមែនជាមហារីកឡើយ។ ការប្រឈមនឹងមហារីកក្រពេញអូវ៉ែនឹងកើនឡើងនៅពេលអាយុកាន់តែច្រើន។ ស្រ្តីដែលរ៉ាំងរដូវហើយមានគីសក្នុងក្រពេញអូវ៉ែទៀតគឺប្រឈមខ្ពស់នឹងមហារីកក្រពេញអូវ៉ែតែម្តង។ ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រឈមមុខរបស់អ្នកបើសិនជាមានការបារម្ភខ្លាំង។ ការពិនិត្យរកជំងឺមហារីកក្រពេញអូវ៉ែមិនត្រូវបានណែនាំឲ្យធ្វើលើស្រ្តីភាគច្រើនឡើយ។ នេះដោយសារតែលទ្ធផលអាចនឹងឃើញមិនត្រឹមត្រូវ។

ពេលមានគីសក្នុងក្រពេញអូវ៉ែហើយតើពិបាកមានផ្ទៃពោះដែរទេ?

ជាធម្មតាគឺអត់ទេ។ គីសក្នុងក្រពេញអូវ៉ែភាគច្រើនមិនប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះឡើយ។ ពេលខ្លះជំងឺដែលធ្វើឲ្យកើតគីសវិញទេដែលធ្វើឲ្យស្រ្តីពិបាកនឹងមានផ្ទៃពោះដូចជា៖

- Endometriosis ជាជំងឺដែលភ្នាស់របស់ស្បូនបែរជាកើតឡើងនៅក្រៅស្បូន ជាពិសេសនៅក្នុងក្រពេញអូវ៉ែទៅវិញ។

- ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ដែលវាអាចនឹងធ្វើឲ្យស្រ្តីមិនអាចមានកូនបានតែម្តង។

តើគីសក្នុងក្រពេញអូវ៉ែប៉ះពាល់ដល់ការមានផ្ទៃពោះដូចម្តេចទៅ?

គីសក្នុងក្រពេញអូវ៉ែច្រើនតែកើតមានជាញឹកញាប់ក្នុងពេលមានផ្ទៃពោះ។ ជាធម្មតាគីសទាំងនេះជាប្រភេទគីសស្លូត និងមិនមានគ្រោះថ្នាក់ទេ។ គីសក្រពេញអូវ៉ែដែលបន្តលូតលាស់ក្នុងពេលមានផ្ទៃពោះអាចនឹងដាច់ដោច ឬរមួល ដែលជាហេតុបង្កជាបញ្ហាច្រើនក្នុងពេលសម្រាលកូន។ គ្រូពេទ្យនឹងតាមដានរាល់បញ្ហាដែលកើតមានក្នុងពេលមានផ្ទៃពោះនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស