
Koek
· 2019-08-28
Oppo Reno 2F អាចនឹងមកជាមួយនឹងបន្ទះឈីប Helio P70 ព្រមទាំងកាមេរ៉ា 4 គ្រាប់
3601
ដូចដែលយើងបានដឹងរួចមកហើយថា Oppo Reno មាន 3 ប្រភេទ គឺ Oppo Reno 2, Oppo Reno 2Z និង Oppo Reno 2F ដែលជាសុទ្ធតែជាសេរីចុងក្រោយគេរបស់ Oppo Reno ជំនាន់ទី 2 ផងដែរ ។ ប៉ុន្តែថ្មីៗនេះ តាមប្រភព 91mobiles បានបង្ហាញពីការបែកធ្លាយចំពោះ Specs របស់ Oppo 2F នេះ ដើម្បីឲ្យអ្នកគាំទ្រ Oppo ទាំងអស់បានដឹងអំពីលក្ខណះសម្បតិ្តខ្លះៗរបស់វា ។ក្នុងនោះ Oppo Reno 2F មានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ហើយគ្រាប់ដែលសំខាន់ជាងគេ មានទំហំ 48MP ជាសេនស័រថ្មីពី Samsung (ISOCELL Bright GM1) ។
ជាលេនមេ និង 8MP ជាលេនទូលាយ និងលេន 2 ទៀត មានទំហំ 2MP ដែលជាលេនសម្រាប់ច្នៃ Filter ។ ទៅលើកម្លាំងម៉ាស៊ីន វាត្រូវបានបំពាក់ដោយ បន្ទះឈីប Helio P70 SoC ដែលមាន RAM ទំហំ 8GB បូករួមនឹង ទំហំផ្ទុក 128GB ។ រីឯផ្ទៃអេក្រង់ខាងមុខ ជាប្រភេទអេក្រង់ទំហំ 6.53 អ៊ីញកម្រិត FHD+ ប្រភេទ AMOLED ជាមួយនឹងការស្កេនក្រយ៉ៅដៃលើអេក្រង់ផងដែរ ។ គួរបញ្ជាក់ដែលថា Oppo Reno 2F ក៏អាចធ្វើការ Zoom ដល់ទៅ 10x ដូចគ្នាទៅនឹង Oppo Reno 2Z ផងដែរ ប៉ុន្តែវាទំនងជាមិនមានភ្ជាប់មកជាមួយមុនឹង Ultra Dark Mode នោះទេ ផ្ទុយទៅវិញ វាត្រូវអាចត្រឹមប្រើជាមួយនឹង Ultra Night Mode 2.0 តែប៉ុណ្ណោះ !
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)