បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-09-26

ផ្នូរប៉ុលពត បានក្លាយជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រមួយយ៉ាងពេញនិយមសម្រាប់សិស្សានុសិស្សជំនាន់ក្រោយ

#ដើរលេង# #ផ្នូរ ប៉ុលពត # #ដើរលេងស្រុកខ្មែរ# #ខេត្តឧត្តរមានជ័យ#

3287

នៅពេលអ្នកបានទៅ ខេត្តឧត្តរមានជ័យ ស្រុកអន្លង់វែង ហើយធ្វើដំណើរបន្ដទៀតទៅ ឃុំត្រពាំងព្រៃ ភូមិជើងភ្នំ អ្នកនឹងប្រទះឃើញផ្នូរមួយប្រក់ដំបូលស័ង្កសីចាស់ៗប៉ុន្មានសន្លឹក មុខផ្នូរមានកំប៉ុងជើងធូក ជុំវិញផ្នូរព័ទ្ធដោយបង្គោលថ្មរាយលួស ផ្នូរនេះមិនមានមនុស្សចេញចូលនោះទេ គឺមានសភាពស្ងាត់ជ្រងុំ នេះហើយជាផ្នូររបស់លោកប៉ុល ពត បើអ្នកមិនចាប់អារម្មណ៍ច្បាស់ជាមិនជឿទេថា នេះជាផ្នូររបស់អតីតឥស្សរៈជនជាន់ខ្ពស់ម្នាក់របស់ខ្មែរ។ បច្ចុប្បន្នផ្នូររបស់ ប៉ុល ពត ត្រូវបានក្លាយជាតំបន់ទេសចរប្រវត្តិសាស្ត្រ និងជាកន្លែងស្រាវជ្រាវដែលពាក់ព័ន្ធខ្មែរក្រហម។ 

ប្រភពរូបថត៖ Google 

 

ប្រភពរូបថត៖ Google 

ចំពោះភ្ញៀវមកលេងតំបន់នេះគឺមិនសូវមានច្រើននោះទេ ហើយបើមានអ្នកទៅដល់តំបន់នេះលើកលែងតែពួកគេចង់ដឹងអំពី ប៉ុល ពត ដូចជាអ្នកស្រាវជ្រាវ អង្គការ ឬសិស្សនិស្សិតជាដើម។ ទីតាំងផ្នូររបស់ ប៉ុល ពត ត្រូវបានគេចាត់ចូលជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានឃើញ និងបានដឹងពីយុគខ្មៅងងឹតមួយរបស់ប្រជាជាតិខ្មែរ។ 

ប្រភពរូបថត៖ Google 

គួរបញ្ជាក់បន្ថែមថា ប៉ុល ពត មានឈ្មោះពិតថា សាឡុត ស កើតនៅថ្ងៃទី ២៥ មករា ១៩២៥។ គាត់ជាស្ថាបនិក នៃ របបកម្ពុជាប្រជាធិបតេត្យ ដោយនៅសម័យនោះគាត់មានមុខងារជា លេខាបក្ស សមាជិកគណៈកម្មការមជ្ឈិមបក្ស និងជានាយករដ្ឋមន្ត្រី។ គាត់បានស្លាប់នៅថ្ងៃ ១៥ មេសា ឆ្នាំ១៩៩៨ ដោយសារជំងឺគាំងបេះដូង ប៉ុន្ដែការស្លាប់នេះនៅតែមានការសង្ស័យ ត្បិតអីពេល ប៉ុលពត ស្លាប់ គឺតាម៉ុក ជាមេទ័ពកំពូលក្នុងសម័យខ្មែរក្រហម មិនឱ្យនរណាពិនិត្យសាកសពនោះឡើយ។ 

ដោយ៖ កុសល

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់