
Vanna
· 2019-08-28
វិធីសាស្ត្រធម្មជាតិ៥យ៉ាង ជួយជំរុញឲ្យអ្នកម្តាយសម្រាលកូនបានលឿន
#ស្ត្រីសម្រាលកូន# #បានយ៉ាងស្រួល# #មាតា និងទារក# #វិធីសាស្ត្រធម្មជាតិ#
1653
ប្រសិនបើអ្នកម្តាយឈានដល់ថ្ងៃសម្រាល ឬហួសថ្ងៃកំណត់ដែលបានរំពឹងទុកហើយកូននៅតែមិនទាន់កើតទៀត អ្នកគួរប្រើវិធីធម្មជាតិជួយជំរុញដល់ការសម្រាលឲ្យបានឆាប់ ដើម្បីចៀសវាងការសម្រាលដោយវិធីវះកាត់។រាល់ថ្ងៃការតាមដានការលូតលាស់របស់កូនក្នុងផ្ទៃពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែបន្ទាប់ពីរយៈពេល ៤២សប្តាហ៍កូននៅតែមិនទាន់កើតទៀត ទារកអាចមានគ្រោះថ្នាក់ហើយ។
អ្នកម្តាយអាចប្រឈមនឹងការវះកាត់។ ប៉ុន្តែការជំរុញឲ្យមានកំណើតមុនសប្តាហ៍ទី៣៩ ក៏អាចបង្កើនហានិភ័យកើតមិនគ្រប់ខែ និងផលលំបាកជាច្រើនទៀត។ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយជំរុញឲ្យការសម្រាលមានភាពឆាប់រហ័សសម្រាប់ស្ត្រីគ្រប់ខែ៖
១/ ការចាក់ម្ជុលវិទ្យាសាស្ត្រ ៖ ការចាក់ម្ជុលវិទ្យាសាស្ត្រត្រូវបានប្រើដោយជោគជ័យ ក្នុងការជំរុញដល់ការសម្រាលកូនចំពោះការពពោះហួសពេលកំណត់។ ការប្រើវិធីនេះជាទូទៅមានប្រសិទ្ធិភាពក្នុងរយៈពេល ៦ទៅ៤៦ម៉ោងបន្ទាប់ពីការអនុវត្ត។
២/ ការម៉ាស្សា ៖ អ្នកជំនាញឱសថបុរាណចិន បានបង្ហាញថា ស្វាមីគ្រប់រូបគួរតែដឹងពីវិធីម៉ាស្សាពេលប្រពន្ធកំពុងតែឈឺពោះឆ្លងទន្លេ ដើម្បីជួយជំរុញឲ្យការសម្រាលឆាប់បានជោគជ័យ។
៣/ ការរំញោចចុងសុដន់ ៖ ការរំញោចុងសុដន់ ដោយប្រើម្រាមដៃអង្អែលថ្នមៗ អាចជួយផលិតអុកស៊ីតូស៊ីន ហើយអាចបង្កើតឥទ្ធិពលខ្លាំងក្នុងពេលសម្រាល។ ការអង្អែលដំបូងមានរយៈពេល ៥នាទី បន្ទាប់មករងចាំប្រហែលជា ១៥នាទី ទើបធ្វើម្តងទៀត។
៤/ ការទទួលទានផ្លែឈើ ៖ នៅពេលដល់ថ្ងៃសម្រាល អ្នកម្តាយគួរតែទទួលទានផ្លែម្នាស់ ស្វាយ ល្ហុង ព្រោះវាមានផ្ទុកអង់ស៊ីមដែលអាចជួយបន្ទន់ដល់មាត់ស្បូន។ ម្យ៉ាងវិញទៀត វាអាចជួយជំរុញដល់ការកន្ត្រាក់សាច់ដុំ និងការសម្រាលក្នុងរយៈពេលខ្លី។ ការបរិភោគម្នាស់ស្រស់ៗក្នុងបរិមាណច្រើន ក៏ត្រូវបានគេចាត់ទុកជាវិធីមួយក្នុងការចាប់ផ្តើមសម្រាលផងដែរ។
៥/ ការដើរ និងរាំ ៖ សកម្មភាពទាំងពីរយ៉ាងនេះ ក៏ជាវិធីសាស្ត្រដែលអាចជួយឲ្យស្បូនរៀបចំខ្លួនបានល្អក្នុងការសម្រាលកូន ប៉ុន្តែអ្នកក៏ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផងដែរពេលដល់ថ្ងៃសម្រាល។
ទោះជាយ៉ាងណាមុននឹងសាកលម្បងវិធីណាមួយ អ្នកត្រូវពិនិត្យសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ជាពិសេសប្រសិនបើការមានផ្ទៃពោះរបស់អ្នកប្រឈមហានិភ័យច្រើន។ ម្យ៉ាវិញទៀតប្រសិនបើការពពោះមិនទាន់គ្រប់ខែទេ សូមកុំប្រើវិធីទាំងនេះ ព្រោះវាអាចធ្វើឲ្យកូនកើតមុនពេលកំណត់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
Leonardo បង្ហើបចំណុចត្រូវពង្រឹងថែមទៀតសម្រាប់ភ្នំពេញក្រោន

បច្ចេកវិទ្យាអេក្រង់បត់របស់ Samsung ធ្លាប់ត្រូវគេលួចបាន យកលក់ឲ្យក្រុមហ៊ុនចិន

គួរឲ្យស្ដាយអ្នកលេងគុនខ្មែរឡៅ ចិត្រាក៏មិនអាចឈ្នះហ្វុនលួងបានដែរ

ដឹងអ្នកជំនាញរកឃើញអ្វីខ្លះ ចំពោះអ្នកលេងទូរសព្ទមុនពេលចូលគេង?

យោបល់ទាំងអស់ (0)
គ្មានយោបល់