Pheakdei

· 2019-09-05

អាហារពេលព្រឹកទាំងនេះ មិនគួរឲ្យកូនញ៉ាំឡើយ

#សុខភាព# #របបអាហារ# #អាហារពេលព្រឹក#

118

ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារពេលព្រឹកដែលអ្នកមិនគួរឲ្យកូនញ៉ាំ។ តើមានអ្វីខ្លះទៅ?

១. អ្នកមិនគួរឲ្យកូនញ៉ាំបបរស ឬនំប៉ាវអត់ស្នូល ជាអាហារពេលព្រឹកឡើយ ព្រោះកូនមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូន។

២. អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ក៏អ្នកមិនគួរឲ្យកូនញ៉ាំជាអាហារពេលព្រឹកដែរ ព្រោះពេលដែលកូនញ៉ាំយូរទៅ នឹងអាចធ្វើឲ្យសុខភាពកូនប្រឈមមុខនឹងគ្រោះថ្នាក់បានយ៉ាងងាយ។

៣. អ្នកមិនគួរឲ្យកូនបរិភោគម្ហូបដែលសល់ពីយប់មិញទេ ព្រោះពេលដែលកូនបរិភោគយូរទៅ នឹងអាចធ្វើឲ្យកូនកើតជំងឺមហារីកយ៉ាងងាយជាទីបំផុត។ ដូចនេះអ្នកគួរតែកុំឲ្យកូនបរិភោគអាហារទាំងនេះឲ្យសោះ ទើបមិនធ្វើឲ្យសុខភាពកូនកើតមានគ្រោះថ្នាក់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)