បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-09-06

អាជ្ញាធរខេត្តប្រើម៉ាស៊ីនប៉ូមទឹកសង្គ្រោះក្រុងក្រចេះពីគ្រោះទឹកជំនន់

#សង្គម# #ទឹកជំនន់# #នយោបាយជាតិ#

526

ខេត្តក្រចេះ​៖ ខណៈពេលដែលស្ថានភាពទឹកក្នុងខេត្តក្រចេះ ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននោះ គឺ ២២.២០ ម៉ែត្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត រួមក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្ថានីយ៍បូមរំដោះទឹកតេជោ ហ៊ុនសែនទី៥១ ក្រុងក្រចេះ និងពិនិត្យជាក់ស្តែងពីស្ថានភាពទឹកដែលជន់ចូលក្រុង ។

តាមការបញ្ជាក់ឲ្យដឹងពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ឲ្យដឹងថា ចំពោះមុខថ្ងៃនេះយើងឃើញថាកម្ពស់ទឹកមាន២២,២០ម៉ែត្រ គឺជាកម្រិតដែលយើងប្រុងប្រយ័ត្នខ្ពស់ ហើយកម្រិតនេះទឹកហូរចូលក្នុងទីក្រុងក្រចេះ ទន្ទឹមនេះយើងមានម៉ាស៊ីនបូមទឹកសម្ដេចតេជោហ៊ុនសែនទី៥១ ក្រុងក្រចេះសាងសង់ដោយក្រសួងធនធានទឹក ដែលមានឯកឧត្តម លឹម គានហោ  ហើយយើងបានដោះស្រាយជូនប្រជាជនដោយពុំមានបញ្ហាអ្វីទេ ។ លោកប្តថា ៖ ការបូមនេះ ប្រហែលជា២-៣ម៉ោងទៀត ទឹកនិងស្រកហើយពុំមានបញ្ហាចោទអ្វី ធ្វើឲ្យលិចក្រុងក្រចេះឡើយ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍បន្ថែមនិងឆ្លើយតបទៅនឹងស្ថានភាពទឹក កុំឲ្យមានការជន់ចូលក្រុងនោះ អាជ្ញាធរខេត្ត រួមមន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹក និងឧតុនិយម បានចុះពិនិត្យតាមទីតាំងច្រាំងទន្លេនិងបានធ្វើការទប់បិទចំណុចដែលអាចទឹកហូរចូលបាន ហើយសម្រាបតំបន់ជនបទ យើងមានទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋទុកដាក់គោក្របីរបស់គាត់ ហើយទីទួលសុវត្ថិភាពយើងបានទៅចែកថ្នាំជូនគាត់ នឹងចាក់វ៉ាក់សាំងគោក្របីតាមជំនាញ ។ ហើយសូមបងប្អូនកុំមានការព្រួយបារម្មណ៍ឲ្យសោះ ព្រោះអាជ្ញាធរនៅជិតបងប្អូនជានិច្ច និងបានត្រៀមបង្ការអន្តរាគមន៍ជួយសង្រ្គោះ បងប្អូនដែលជួបករណីបញ្ហាណាមួយ ៕Panha


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់