
Vichear
· 2019-09-08
មនុស្សប្រុសមានជំងឺទឹកនោមផ្អែមអាចបង្ហាញអាការទាំងអស់នេះ
#ជំងឺទឹកនោមផ្អែម# #មនុស្សប្រុស# #សុខភាព# #ជំងឺ#
137
ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយដែលធ្វើឲ្យរាងកាយមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ មិនអាចប្រើអាំងស៊ុយលីនបាន ឬទាំងពីរតែម្តង។ ជំងឺទឹកនោមផ្អែមមានន័យថា កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាងធម្មតា។ រឿងនេះអាចបណ្តាលឲ្យមានផលវិបាកច្រើនបើសិនជាមិនមានការព្យាបាល ឬគ្រប់គ្រងល្អទេនោះ។
ជំងឺទឹកនោមផ្អែម អាចបណ្តាលឲ្យប្រឈមខ្ពស់នឹងជំងឺបេះដូងសរសៃឈាម និងបង្កជាបញ្ហាច្រើនដល់ភ្នែក ស្បែក តម្រងនោម និងប្រព័ន្ធសរសៃប្រសាទបាន។ ជំងឺទឹកនោមផ្អែម ក៏អាចបណ្តាលឲ្យលិង្គមិនឡើងរឹង និងបង្កបញ្ហាផ្លូវទឹកម៉ូត្រច្រើនទៀតលើមនុស្សប្រុស។
១. លិង្គមិនឡើងរឹង
បញ្ហាលិង្គមិនឡើងរឹងនេះ មានន័យថា បុរសមិនអាចមានសមត្ថភាពធ្វើឲ្យលិង្គឡើងរឹង ឬរក្សាភាពរឹងរបស់លិង្គបានយូរឡើយ។ វាអាចជាសញ្ញាមួយនៃបញ្ហាសុខភាពជាច្រើនដូចជា លើសសម្ពាធឈាម ស្រ្តេស ជក់បារី លេបថ្នាំ ជំងឺតម្រងនោម និងជំងឺរបត់ឈាមឬប្រព័ន្ធសរសៃប្រសាទ។
យោងទៅតាម National Diabetes Information Clearinghouse បានឲ្យដឹងថា បុរសដែលមានជំងឺទឹកនោមផ្អែម គឺប្រឈមខ្ពស់នឹងបញ្ហាលិង្គមិនឡើងរឹង ដោយក្នុងចំណោមបុរសមានជំងឺទឹកនោមផ្អែម គឺជួបបញ្ហានេះ ២០ ទៅ ៧៥ភាគរយ ទៅហើយ។
២. ខូចប្រព័ន្ធសរសៃប្រសាទបញ្ជាដោយខ្លួនឯង
ជំងឺទឹកនោមផ្អែម អាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសរសៃប្រសាទបញ្ជាដោយខ្លួនឯង និងបង្កបញ្ហាផ្លូវភេទជាច្រើនទៀត។ ប្រព័ន្ធសរសៃប្រសាទបញ្ជាដោយខ្លួនឯងមាននាទីគ្រប់គ្រងការរីករួមរបស់សរសៃឈាម។ បើសិនជាសរសៃឈាម និងសរសៃប្រសាទក្នុងលិង្គរងរបួសដោយសារជំងឺទឹកនោមកផ្អែម នោះវានឹងបង្កជាបញ្ហាលិង្គមិនអាចឡើងរឹងបានជាមិនខាន។ ជំងឺសរសៃឈាមនឹងបន្ថយលំហូរឈាមចូលទៅក្នុងលិង្គ។
៣. ទឹកកាមបាញ់ឡើងទៅប្លោកនោមវិញ
បុរសមានជំងឺទឹកនោមផ្អែមក៏អាចប្រឈមនឹងការបាញ់ទឹកកាមឡើងទៅប្លោកនោមវិញដែរ។ អាការមួយនេះអាចសម្គាល់ដឹងតាមរយៈមានទឹកកាមចេញកាន់តែតិចនៅពេលបាញ់ទឹកកាមម្តងៗ។
៤. បញ្ហាផ្លូវទឹកម៉ូត្រ
បញ្ហាផ្លូវទឹកម៉ូត្រ អាចនឹងកើតឡើងលើបុរសដែលមានជំងឺទឹកនោមផ្អែមដោយសារតែខូចសរសៃប្រសាទ។ រឿងនេះមានដូចជា នោមញឹក មិនអាចគ្រប់គ្រងការនោមបាន និងការបង្ករោគនៅផ្លូវទឹកម៉ូត្រ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ខ្លាំងបាត់! ឡើងបង្អួត OnePlus 7 Pro ដោយមានផលិតផល Apple ជាប់ខ្លួន

មន្ត្រីយោធា លួចនាំចូលរថយន្តគ្មានពន្ធ បាញ់ពណ៌ត្រេអ៊ី ហើយកិបស្លាកលេខរដ្ឋ ក្លែងក្លាយទៀត

រូបចម្លាក់នៅអេហ្ស៊ីបបុរាណ ច្រើនបាត់ច្រមុះ៖ អ្នកជំនាញនិយាយថា រូបចម្លាក់ត្រូវចោរ បំផ្លាញផ្នែកសំខាន់ៗ ដោយចេតនាដើម្បី ទប់ស្កាត់វិញ្ញាណ អាក្រក់មិន ឲ្យមកតាមខ្លួន

Huawei ចេញផ្សាយម៉ូឌែលថ្មី Honor 10i ប្រើកាមេរ៉ា ៣ គ្រាប់ តម្លៃខ្ទង់បីសន្លឹកស្តើង

យោបល់ទាំងអស់ (0)
គ្មានយោបល់