បង្ហោះផ្សាយ

ខ្មែរ

Som

· 2019-09-18

សណ្ឋាគារ​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ជាច្រើន​សម្រុកចូល​វិនិយោគ​នៅ​កម្ពុជា​

4658

ភ្នំ​ពេញៈ​ ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​កម្ពុជា​ វិស័យ​បដិសណ្ឋារ​កិច្ច​ក៏​មាន​ភាព​រីកចម្រើន​ផង​ដែរ​ ជាមួយនឹង​វត្តមាន​សណ្ឋាគារ​ទំនើប​ៗ និង​លំដាប់​ផ្កាយ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​។

ក្រុមហ៊ុន​ Hilton​ Hotels​ &​ Resorts​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ គ្រប់គ្រង​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្រុមហ៊ុន​ GFC​ ដើម្បី​ប្រតិបត្តិ​ការ​សណ្ឋាគារ​ថ្មី​មួយ​ នៅក្នុង​រាជធានី​ភ្នំពេញ​។ ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ប្រើ​ចម្រុះ​ ការ​បើក​សណ្ឋាគារ​ Hilton​ Phnom​ Penh​ ដែល​មាន២៨០បន្ទប់​នៅ​ឆ្នាំ​ ២០២២​ នឹង​សម្គាល់ការ​ចូល​ក្រុមហ៊ុន​សណ្ឋាគារ​ចូល​មក​ក្នុង​កម្ពុជា​។

ក្រុមហ៊ុន​សណ្ឋាគារ​ដ៏​ល្បី​របស់​អាមេរិក​ គឺ​ Rosewood​ Hotel​ Group​ បាន​ប្រកាស​ផែនការ​បើក​សណ្ឋាគារ​របស់​ខ្លួន​ នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ២០២២​ បន្ទាប់ពី​សណ្ឋាគារ​ដ៏​ល្បី​មួយ​នេះ​ បាន​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ​កាលពី​ឆ្នាំមុន​។

សណ្ឋាគារ​ប្រណីត​មួយ​តម្លៃ៥លាន​ដុល្លារ​ បាន​បើ​កសម្ភោ​ធជាលើកដំបូង​ក្នុង​ទីក្រុង​ស្ទឹងសែន​ នៅ​ខេត្តកំពង់ធំ​ ដែល​មានការ​ចូលរួម​ជា​អធិបតី​ ពី​លោក​បណ្ឌិត​ថោង​ ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​។

គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ចំនួន២​ ដែល​នឹង​ត្រៀមខ្លួន​មក​បំពេញ​តម្រូវការ​ស្នាក់នៅ​របស់​បណ្តា​ភ្ញៀវ​ទេសចរ​មាន​ដូចជា​ គម្រោង​ទី១​ គំរោង​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ HAI​ GANG​ GRAND​ HOTEL​ CO​., LTD​ ដែល​មាន​ចំនួន ៥០០ បន្ទប់​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន១៥៣លាន​ដុល្លារ​ និង​ផ្តល់​ការងារ​ចំនួន៩៨១កន្លែង​ ស្ថិតនៅ​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​។ ទី២​ គំរោង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ XIGANG​ V-CONTINENT​ INTERNATIONAL​ INVESTMENT​ CO​., LTD​ មាន​បន្ទប់​ចំនួន១១១១​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន២២៦លាន​ដុល្លារ​ ផ្តល់​ការងារ​ចំនួន១៦៦៨​ កន្លែង​ មាន​ទី​តាំង​ស្ថិ​ននៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

panha intellect

· 2020-08-24

🤗

  • 1
ទៅកាន់