បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-10-14

​សម្តេច​តេជោ​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក​

#សង្គម# #សម្តេច ហ៊ុន សែន# #នយោបាយជាតិ#

199

​នៅ​ព្រឹក​ថ្ងៃទី១៤​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ដែល​ត្រូវ​នឹង​ពេលរសៀល​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​នៅ​ទីក្រុង​ប្រាក​ ​សាធារណរដ្ឋ​ឆែក​ហើយ​។

​ពិធី​បដិសណ្ឋារ​កិច្ច​ផ្លូវការ​ ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​ ​បាន​ធ្វើឡើង​នៅ​វិមាន​បុរាណ​ ​Kramarova​ ​ក្នុង​ទីក្រុង​ប្រាក​ ​ដោយមាន​ការ​ធ្វើ​គារ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​និង​រ៉ា​ក់​ទាក់​បំផុត​ ​ពីសំណាក់​សម​ភាគី​ ​នាយក​រដ្ឋមន្រ្តី​ឆែក​ ​ឯកឧត្តម​ ​Andrej​ ​Babis​ ​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ឆែក​ជាច្រើន​រូប​ទៀត​។​

​នៅក្នុង​ពិធី​បដិសណ្ឋារ​កិច្ច​ផ្លូវការ​នោះ​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ដែល​អមដំណើរ​ដោយ​ផ្ទាល់​ ​ពី​សម​ភាគី​នាយក​រដ្ឋមន្រ្តី​ឆែក​ ​បាន​អញ្ជើញ​ធ្វើដំណើរ​កាត់​កម្រាលព្រំ​ក្រហម​ ​ប្រារព្ធ​ពិធី​ ​ផ្លូវការ​នៅចំពោះមុខ​កងកិត្តិយស​ ​និង​កង​ត្រែទ័ព​នៃ​សាធារណរដ្ឋ​ឆែក​។​

​សូម​បញ្ជាក់​ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ ​ជាមួយ​អតីត​សាធារណរដ្ឋ​សង្គមនិយម​ឆេកូស្លូវ៉ាគី​ ​នៅ​ថ្ងៃទី១៨​ ​ខែឧសភា​ឆ្នាំ១៩៥៦​។​ ​នៅ​ឆ្នាំ១៩៧៥​ ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​ ​ត្រូវ​បាន​កាត់​ផ្តាច់​ក្នុង​របប​ខ្មែរក្រហម​។​ ​ឆ្នាំ១៩៧៩​ ​កម្ពុជា​បាន​ភ្ជាប់​ទំនង​ទំនងជា​មួយ​នឹង​ ​សាធារណរដ្ឋ​សង្គមនិយម​ឆេកូស្លូវ៉ាគី​ ​នៅ​ថ្ងៃទី៧​ ​ខែកញ្ញា​ ​ឆ្នាំ១៩៩៦​ ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សាធារណរដ្ឋ​ឆែក​ ​ត្រូវ​បាន​បង្កើត​ឡើងវិញ​បន្ទាប់ពី​ប្រទេស​ឆេកូស្លូវ៉ាគី​ ​បែងចែក​ជា​ពីរ​ប្រទេស​៕​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស